ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី រៀបចំព្រឹត្តិការណ៍ជិះកង់និងរត់ប្រមូលថវិកាជូនមន្ទីរពេទ្យកុមារ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ដើម្បីប្រមែប្រមូលថវិកាជូនមន្ទីរពេទ្យកុមារខេត្តសៀមរាប ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨-៩ ខែមេសា ខាងមុខនេះ។

កម្មវិធីជិះកង់ និងរត់ដែលបានរៀបចំឡើងដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងប្រព្រឹត្តទៅនៅខែមេសាខាងមុខ គឺដើម្បីកៀរគររកថវិកាជួយដល់មន្ទីរពេទ្យកុមារផង និងដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ “អង្គរសង្ក្រាន” ខេត្តសៀមរាប នាឆ្នាំ ២០២៣នេះផង។ ចំពោះការជិះកង់ និងរត់នេះត្រូវធ្វើឡើងនៅជុំវិញបរិវេណឧទ្យានអង្គរ ខេត្តសៀមរាប។

ការរៀបចំព្រឹត្តការណ៍នេះគឺ (ស.ស.យ.ក) បង់បង្ហាញពី “១០ឆ្នាំនៃសា្មរតីមហាគ្រួសារខ្មែរ” និង “ ក្តីស្រមៃ និងក្តីសង្ឃឹម”។  មកទល់នឹងពេលនេះមានថ្នាក់ដឹកនាំ ប្រធានក្រុមហ៊ុន សិល្បករសិល្បការិនី តារាតិកតុក និងប្រជាពលរដ្ឋខ្មែរជាច្រើនរូបបានចុះឈ្មោះចូលរួមកម្មវិធីខាងលើ នេះបញ្ជាក់ឲ្យឃើញពីការរួបរួមសាមគ្គីរបស់កូនខ្មែរដើម្បីសង្គមជាតិខ្មែរ៕