កីឡា

អ្នកចាំទី David de Gea ច្រានចោលកិច្ចសន្យាថ្មីជាមួយ Man Utd

ដោយ៖ Rith Kongkea

DAVID DE GEA ត្រូវបានគេរាយការណ៍ថាបានច្រានចោលកិច្ចសន្យាថ្មីរបស់ Manchester United ខណៈកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅដំណាច់រដូវកាលនេះ ហើយក្លិបបានស្នើឱ្យអ្នកចាំទី​រូបនេះកាត់បន្ថយប្រាក់ខែដើម្បីបន្តនៅជាមួយគ្នាបន្តទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 32 ឆ្នាំរូបនេះបានទទូចថា គាត់សប្បាយចិត្តនៅ Man Utd ប៉ុន្តែគាត់បានបដិសេធមិនព្រមចុះកិច្ចសន្យាថ្មី។

បច្ចុប្បន្ន​គាត់​ជា​អ្នកចាំទី​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​ពិភពលោក ដោយ​អាច​រក​បាន £375,000លានផោនក្នុងមួយសប្តាហ៍។ ទោះបីជាគាត់មានឆន្ទៈចង់ឃើញប្រាក់ខែរបស់គាត់​ត្រូវបានកាត់បន្ថយក៏ដោយ ក៏ De Gea បានចាត់ទុកថាសំណើដំបូងរបស់ក្លឹបនៅដើមសប្តាហ៍នេះ​មិនគ្រប់គ្រាន់នោះទេ នេះបើយោងតាម The Athletic៕