សន្ដិសុខសង្គម

សិស្ស៥នាក់បាត់ជាច្រើនម៉ោងឃើញលង់ទឹកស្លាប់ក្នុងស្រះក្បែរសាលា

បាត់ដំបង៖ក្មេងៗជាសិស្សចំនួន៥នាក់បានបាត់ជាច្រើនម៉ោង ក្រោយមកក៏ប្រទះឃើញ​លង់ទឹកស្លាប់ទាំងអស់គ្នាក្នុងស្រះក្បែរសាលា ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីក្មេងលង់ទឹកស្រះយ៉ាងអាណោចអាធ័មនេះ បានបង្កការភ្ញាក់ផ្អើលក្រោយក្មេងៗរងគ្រោះបានបាត់ខ្លួននៅត្រង់សាលាបឋមសិក្សាស្រឡៅទង ក្នុងភូមិស្រឡៅទង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមីនា។

ក្មេងៗរងគ្រោះបាត់បង់ជីវិត ឈ្មោះវុធ អីអាយ អាយុ៧ឆ្នាំ-ជាស្រីឌឿន អាយុ១១ឆ្នាំ-លួង លីតាអាយុ៩ឆ្នាំ-ធីម មេងលី អាយុ៩ឆ្នាំនិងឈ្មោះ វ៉ាន់ គឹមហៀង អាយុ៩ឆ្នាំ។ក្មេងៗបានបាត់ខ្លួនជាច្រើនម៉ោង រហូតដល់ល្ងាចថ្ងៃដដែលទើបអ្នកភូមិប្រទះឃើញនៅ​ក្នុងស្រះទឹកខាងក្រោយសាលាដែលពួកគេរៀននៅទីនោះ។

បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យរួចបានប្រគល់សពឱ្យឪពុកម្តាយយកទៅធ្វើបុណ្យរៀងៗខ្លួន៕ដោយ:ព្រះអង្គខ្មៅ