សន្ដិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូ៖ ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់ដែលបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ងត៍បានបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។

ប្រភពព័ត៌មានបានឱ្យដឹងថា​ បុរសម្នាក់មុនពេលស្លាប់ កាលពីពេលល្ងាចបាននាំកូន៣នាក់​និងប្រពន្ធទៅទទួលទានអាហារ ហើយថតរូបជាមួយកូនៗ៣នាក់ទុកជាអនុស្សាវរីយ៍។លុះព្រឹកឡើងថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូ២នាក់ត្រូវរថយន្តបុកស្លាប់និងរបួសធ្ងន់តែម្តង។

ប្រភពដដែលបានបន្តថា បុរស២នាក់ជិះ​ម៉ូតូ​ម៉ាក Beat ត្រូវ​រថយន្ត​ក្រឡុកស៊ីម៉ងត៍បុក​បណ្តាល​ឱ្យ​ស្លាប់និងរង​របួស​នេះនៅ​ភូមិ​ផ្សារលិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ កាលពីព្រឹក​ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣។

ជនរង​គ្រោះសមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះនៅឡើយ ​អាយុប្រមាណ៤០ឆ្នាំ នៅម្តុំ​ខាង​ក្រោយ​ផ្សារ​ស្ទឹង​មានជ័យ​ចាស់។ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញបាន​ចុះពិនិត្យនិង​ប្រគល់សព​ឱ្យ​ក្រុម​គ្រួសារយកទៅ​ធ្វើ​បុណ្យ​​៕ដោយ៖វិចិត្រ