អន្តរជាតិ

ពូទីនបើកយុទ្ធនាការរើសទ័ពថ្មីជិត ១៥ម៉ឺននាក់ ខណៈសង្រ្គាមនៅអ៊ុយក្រែនកំពុងបន្ត

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ា ឌឹមៀរពូទីន នៅសប្តាហ៍នេះបានប្រកាសបើកយុទ្ធនាការរើសទ័ពថ្មីបន្ថែម​ជិត១៥ម៉ឺននាក់ឲ្យចូលបម្រើកាតព្វកិច្ចយោធា ចំពេលដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលថ្ងៃព្រហស្បតិ៍ទី ៣០ ខែមីនាសប្តាហ៍នេះ បានចុះហត្ថលេខាលើក្រឹត្យថ្មីស្តីពីការរើសទ័ពបម្រុងនៅ​និទាឃរដូវ ដែលជាក់ស្តែងនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែកក្កដា។ ការហៅឡើងធ្វើយោធានេះ គឺធ្វើឡើងមិនចាំបាច់គិតល្អិតល្អន់ដូចនឹងច្បាប់រើសទ័ពនោះទេ ពោលគឺជាកាតព្វកិច្ចសម្រាប់ប្រជាជនប្រុសៗទាំងអស់ដែលមានអាយុចាប់ពី១៨ដល់៣០ឆ្នាំ “ស្តីពីកាតព្វកិច្ចយោធានិងសេវាកម្មយោធា”។ យុទ្ធនាការ​នេះ​កំពុង​ហៅ​ពលរដ្ឋ​ចំនួន ១៤៧.០០០ នាក់​ឡើង​ទៅ​បម្រើ​យោធា​តាម​ច្បាប់។ ទីភ្នាក់ងារព័ត៌មានបានរៀបរាប់ថា ដោយប្រើក្រឹត្យដូចគ្នានេះ លោកពូទីនក៏បានសម្រេចចិត្តច្រានចោល “លើទាហាន, ទាហាននាវិក ពលទាហាន និងនាយទាហាន ដែលដល់អាណត្តិបម្រើយោធាផុតកំណត់ផងដែរ”។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរនូវ​ការបំភ្លឺរបស់លោក Andrei Kartapolov ប្រធានគណៈកម្មាធិការការពាររដ្ឋឌូម៉ា ដែលបាននិយាយកាលពី​ដើមថ្ងៃនេះថា ទាហានដែលរើសថ្មីនឹងមិនត្រូវបានបញ្ជូនឲ្យទៅបម្រើកាតព្វកិច្ចក្នុងតំបន់ជួរមុខក្តៅ​ជាមួយអ៊ុយក្រែនដូចជាដូណេត លូហាន់ ឃើសនឡើយ។

ការរើសទ័ពថ្មីនេះ កើតឡើងបន្ទាប់ពីរបាយការណ៍មុនៗ រដូវផ្ការីកឆ្នាំមុនរើស ១៣៤.៥០០ នាក់ និង ១២០.០០០ នាក់ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុនឆ្នាំ ២០២២៕

ប្រភព៖ Bloomberg

ប្រភពរូប៖Bloomberg
ប្រែសម្រួល៖សុខ តុលា