សន្ដិសុខសង្គម

នាំក្រុមទំនើង៤​នាក់ទៅតុលាការករណី​កាប់បំផ្លាញ​ម៉ូតូ​គេមួយគ្រឿង​

​ព្រៃវែង៖សមត្ថកិច្ចបានចាប់ក្រុមទំនើង៤នាក់ចំណោម៦នាក់ ករណីកាប់បំផ្លាញម៉ូតូមួយគ្រឿង​របស់ជនរងគ្រោះ ហើយបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ហេតុការណ៍​​​​ខាងលើ​​បាន​កើតឡើងនៅ​​​ហាង​កាហ្វេមួយ មុខ​វិទ្យាល័យ​រស្មី​សាមគ្គី ​ក្នុង​ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា។កម្លាំងមូលដ្ឋានបានឱ្យដឹងថា ម៉ូតូ​​ត្រូវ​​កាប់​បំផ្លាញ​នោះម៉ាកហុងដា​ឌ្រី​ម​ផ្លាក​លេខព្រៃវែង1E 0455 ​ម្ចាស់​ឈ្មោះ អ៊ី​ម ចឺ​ប អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ឃុំខាងលើ​។

ចំណែកក្រុមទំនើង៤នាក់ត្រូវឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឈ្មោះណនចាន់ដារ៉ា-ឯម រ៉ូ-រឿនប៊ុនលាភ និងឈ្មោះឈុំ ផានិត។ពួកគេមានអាយុពី១៥ដល់២១ឆ្នាំ នៅឃុំព្រែកក្របៅ ស្រុកពាមជរ និងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង។ក្នុងនោះដកហូតដាវ ចំនួន៣។

ក្រោយពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤និងវត្ថុតាង​ទៅតុលាការដើម្បីចាត់ការតាមច្បាប់។ជំនាញក៏បានស្រាវជ្រាវតាមរកចាប់បក្ខពួក​ដែលរត់គេចខ្លួនយកមកចាត់ការបន្ត៕ដោយ៖វិចិត្រ