កីឡា

នាយករដ្ឋមន្រ្តីប្រកាសមិនឲ្យយកលុយពីការផ្សាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាសាធារណៈថាមិនឲ្យស្ថាប័នពាក់ព័ន្ធ យកលុយពីបណ្តាញផ្សព្វផ្សាយផ្សេងៗដែលផ្សាយបន្តពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមទៅក្រៅប្រទេសនិងអ្នកចូលទស្សនាផ្ទាល់នោះទេ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចថាមិនឱ្យមានយកលុយពីបណ្តាញផ្សព្វផ្សាយនានា ដែលផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអ្នកចូលទស្សនាការប្រកួតនោះទេ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រកាសដែរថា «ទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលការប្រកួតកីឡាស៊ីហ្គេមដោយសេរី មិនមានការបង់ប្រាក់អ្វីទាំងអស់ សូម្បីតែសហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ »៕