សន្ដិសុខសង្គម

ចាប់រថយន្តដឹកជ្រូកកណ្តុរ៧៣ក្បាលនាំចូលពីវៀតណាមអត់ច្បាប់អនុញ្ញាត

ត្បូងឃ្មុំ៖សមត្ថកិច្ចជំនាញបានឃាត់រថយន្តដឹកជ្រូកកណ្តុរចំនួន៧៣ក្បាលដែលនាំចូលពីប្រទេសវៀតណាមដោយអត់មានច្បាប់អនុញ្ញាត។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែមីនា ក្រុមការងារអន្តរាគមន៍បង្ក្រាប​បទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ជាមួយកម្លាំងស្រាវជ្រាវ​បង្ក្រាបអំពើរត់ពន្ធតំបន់៦។សមត្ថកិច្ចបានឃាត់រថយន្តម៉ាកសាំងយ៉ុងផ្លាកលេខភ្នំពេញ2N-3501ដឹកជ្រូកកណ្តុរចំនួន៧៣ក្បាលដោយអត់មានច្បាប់អនុញ្ញាត។

ជ្រូកនេះគេនាំចូលពីប្រទេសវៀតណាមតាមច្រករបៀងបម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ តែត្រូវសមត្ថកិច្ចបានឃាត់នៅភូមិស្ទឹងកាច់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រុមការងារបាននាំយកជ្រូកនិងរថយន្តទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ