កម្សាន្ដ

អ្នកចម្រៀងពីររូបរបស់កម្ពុជារួមគ្នាបញ្ចេញបទចង្រៀងថ្មីអង្រួនអារម្មណ៍អ្នកគាំទ្រ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ កំពូលតារាចម្រៀងកម្ពុជាពីររូប គឺលោក ព្រាប សុវត្ថ និង កញ្ញា តន់ ចន្ទសីម៉ា ដែលកំពុងមានប្រជាប្រិយភាពខ្លាំង បានរួមគ្នាបញ្ចេញនូវបទចម្រៀងថ្មីដែលមានចំណងជើងថា“បង្គាប់ថ្លៃឡេ” កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តអ្នកគាំទ្រ។

បន្ទាប់ពីអ្នកនិយមលេងបណ្តាញសង្គមបានឃើញវីដេអូសកម្មភាពដែលតារាទាំងពីររូបនេះបានសម្តែងរួមគ្នា និងមានអ្នកចូលរួមសម្តែងយ៉ាងច្រើន ដោយស្លៀកសំលៀកបំពាក់បែបប្រពៃណីជាច្រើនរយនាក់ បូកផ្សំទាំងអត្ថន័យនៃបទចម្រៀងផងនោះ បានធ្វើឲ្យមានអ្នកកោតសរសើរយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋានខាងក្រៅ និងនៅលើបណ្តាញសង្គម។

ការទទួលបានការគាំទ្រច្រើនបែបនេះក្រោយពីម្ចាស់ផលិតកម្មបានបង្ហោះនៅលើបណ្តាញសង្គម Facebook កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ ក៏មានការចាប់អារម្មណ៏យ៉ាងខ្លាំងពីអ្នកចូលចិត្តស្តាប់បទចម្រៀងថ្មីៗ ជាពិសេសអត្ថន័យនៃបទចម្រៀងបានបង្ហាញពីការលែបខាយរវាងតួអង្គទាំងពីរ។ ត្រង់ឃ្លាថា “ស្រឡាញ់គ្នាយូរមកហើយ អូនអើយបងចង់រៀបការ បង្គាប់ប៉ុន្មានដុល្លារ ជំនួសខាន់ស្លាទឹកដោះមាសមេ… បើបងចូលដណ្តឹងស្រី មិនយកថ្លៃទឹកដោះទេ តែសុំបង្គាប់ថ្លៃឡេ មួយខែៗលាបគរដូចភ្នំ” នេះជាចំណុចដែលទាក់ទាញខ្លាំងពីអ្នកគាំទ្រ ហើយបទនេះក៏ជាបទដែលចេញសម្រាប់ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីផងដែរ៕