អន្តរជាតិ

អេស្ប៉ាញថានឹងបញ្ជូនរថក្រោះខ្លារខិន 2A4 Leopard ចំនួន ៦ គ្រឿងទៅអ៊ុយក្រែនក្រោយថ្ងៃទី ៩​មេសា

ខណៈពេលដែលសម្ព័ន្ធណាតូ និងអឺរ៉ុបផ្សេងៗបានសម្រុកប្រញាប់បញ្ជូនអាវុធធុនធ្ងន់ធុនស្រាល​ជាហូរហែទៅកាន់អ៊ុយក្រែន អេស្ប៉ាញឯណោះវិញបានបញ្ជាក់ដែរថា ខ្លួននឹងចាប់ផ្តើម​ដឹករថក្រោះខ្លារខិន៦គ្រឿងទៅអ៊ុយក្រែនឲ្យបានក្រោយថ្ងៃ៩​មេសា។

នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធទី ២៩ ខែមីនា។ ប្រទេសអេស្ប៉ាញនឹងបញ្ជូនរថក្រោះ 2A4 Leopard ផលិតដោយអាល្លឺម៉ង់ចំនួនប្រាំមួយទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Easter ថ្ងៃទី ៩ ខែមេសាខាងមុខនេះ។ លោកស្រី Robles បានបញ្ជាក់ឲ្យដឹងបន្ថែមថា ប្រទេសនេះក៏ទើបតែបានរថក្រោះជួសជុលចាស់ៗប្រហែល៤គ្រឿងរួចរាល់ដែលមិនប្រើ​តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ និងកំពុងធ្វើ តេស្តវាឡើងវិញមុនពេលដឹកជញ្ជូនទៅជាមួយផងដែរ។

លោកស្រីថា “តាមរយៈការបញ្ជូន Leopards ខ្លារខិន យើងនឹងបន្តជួយប្រជាជនអ៊ុយក្រែន … ដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារដ៏អយុត្តិធម៌របស់រុស្ស៊ី »៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា