សន្ដិសុខសង្គម

ពលរដ្ឋបានបដិសេធចំពោះការលើកឡើងពីលោកដេវិតឆាណាយវ៉ាថាជាតំណាងរបស់ពួកគាត់

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ពលរដ្ឋជាច្រើនគ្រួសារនៅម្តុំអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ខេត្តព្រះសីហនុ បានបដិសេធចំពោះការលើកឡើងពីលោក ដេវិតឆាណាយវ៉ា ថាជាតំណាងរបស់ពួកគាត់។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួបជុំគ្នា និងបានសហការឯកភាពជួលគ្រឿងចក្រ​មកឈូសឆាយរបងផ្ទះដោយខ្លួនឯង ចៀសវាងមានភាពយឺតយ៉ាវ និងរាំងស្ទះដល់ការរៀបចំរបស់រដ្ឋបាលខេត្ត ។កន្លងមកប្រជាពលរដ្ឋជាច្រើនគ្រួសារបាន​សាងសង់របងផ្ទះនៅលើដីកម្មសិទ្ធិរបស់ឯកជន ។ម្យ៉ាងទៀតពលរដ្ឋដែលមានវត្តមាននៅទីតាំងនេះ ធ្វើឡើងដើម្បីជួយសម្រួល និងពន្លឿនដល់ការរៀបចំរបស់រដ្ឋបាលខេត្តដែលត្រៀមរៀបចំនូវ​ទីតាំងដីថ្មីសម្រាប់ប្រជាពលរដ្ឋ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ក្រោយពីមានការ​សម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុនាពេលកន្លងមក។

ពលរដ្ឋបានលើកឡើងថា នាពេលថ្មីៗនេះ មានបុគ្គលមួយរូបឈ្មោះ ដេវីត ឆាណាយវ៉ា បានយកឈ្មោះពួកគាត់ទៅប្រើប្រាស់នៅលើបណ្តាញសង្គមថា ពលរដ្ឋប្រមាណជាង២០០គ្រួសារ បានទៅពឹងពាក់គាត់ឱ្យជួយដោះស្រាយបញ្ហាដីធ្លីនៅទីតាំងនេះ។ តែការពិតជាក់ស្តែង​ពួកគាត់មិនបានទៅពឹងពាក់ ឬឱ្យជួយអន្តរាគមន៍អ្វីនោះទេ៕