អន្តរជាតិ

ប្រហោងធំជាងផែនដី២០ដងបាញ់ថាមពលកាត់ព្រះអាទិត្យ

កែសម្រួល៖ រ៉ាម៉េត

ប្រហោងធំជាងផែនដីដល់ទៅ២០ដង មានថាមពលដ៏មហិមា បានរួមរឹតព្រះអាទិត្យហើយអាចនឹងបង្កឲ្យមានព្រះអាទិត្យទី២ លេចឡើងក្នុងរយៈពេលមួយសប្តាហ៍ទៀត។

ប្រហោងនោះកំពុងបញ្ចេញខ្យល់ព្រះអាទិត្យបោកបក់ក្នុងល្បឿន១.៨ លានម៉ាយក្នុងមួយម៉ោង ឆ្ពោះមកកាន់ភពផែនដីរបស់យើងនៅថ្ងៃសុក្រនឹងធ្វើឲ្យយើងរងផលប៉ះពាល់។

អ្នកវិទ្យាសាស្ត្រ កំពុងតាមដានពីស្ថានការណ៍យ៉ាងដិតដល់បំផុតដើម្បីឲ្យដឹងប្រាកដថា តើខ្យល់ព្រះអាទិត្យនឹងជះឥទ្ធិពលលើដែនម៉ាញេទិចរបស់ផែនដី ផ្កាយរណប និងបច្ចេកវិទ្យាដែរឬទេ?

ប្រហោងទីមួយដែលត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានទំហំ ៣០ ដងនៃផែនដី ហើយបានបញ្ចេញខ្យល់ព្រះអាទិត្យបង្កអោយមាន aurora គួរឱ្យភ្ញាក់ផ្អើលនៅភាគខាងត្បូងនៃរដ្ឋ Arizona ។

ប្រហោងទាំងពីរត្រូវបានចាប់យកដោយអង្គការ NASA ជាមួយឧប្បករណ៏ Solar Dynamics Observatory ដែលសិក្សាពីព្រះអាទិត្យ។

អង្គការណាសាបាននិយាយថា “ប្រហោង Coronal គឺជាដែនបើកចំហរម៉ាញេទិកដែលជាប្រភពមួយនៃខ្យល់ព្រះអាទិត្យមានល្បឿនលឿនខ្លាំងមហិមា” ។ ‘វាមើលទៅងងឹតឈឹងនៅពេលមើលក្នុងរយៈចម្ងាយរលកពន្លឺអ៊ុលត្រាវីយូឡេ ដូចបានឃើញនៅទីនេះ។ ជួនកាល ខ្យល់ព្រះអាទិត្យអាចបង្កើត aurora នៅរយៈទទឹងខ្ពស់ជាងនៅលើផែនដី។ ក្នុងខណៈដែលមើលទៅគួរឱ្យភ័យខ្លាចដំបូងវាមិនបានបង្ហាញថាយើងស្ថិតក្នុងគ្រោះថ្នាក់នោះទេ។

ប្រហោង Coronal គឺជាទិដ្ឋភាពទូទៅមួយនៅលើព្រះអាទិត្យ ទោះបីជាពួកវាលេចឡើងនៅកន្លែងផ្សេងៗគ្នាក៏ដោយជាពិសេសនៅជិតអឌ្ឍគោលដែលមានប្រេកង់ច្រើននៅក្នុងពេលវេលាខុសៗគ្នានៃវដ្តសកម្មភាពរបស់ព្រះអាទិត្យ៕