អន្តរជាតិ

ប្រហិតយក្សធ្វើពីសាច់ដំរីដែលជិតផុតពូជនៅប្រទេសហូឡង់

កែសម្រួល៖ រ៉ាម៉េត

សាច់ប្រហិតដ៏ធំមួយដុំធ្វើពីសាច់ដែលគេបណ្តុះដោយ DNA របស់សត្វដំរីពូជម្យ៉ាងដែលជិតផុតពូជទៅហើយនោះត្រូវបានគេដាក់តាំងកាលពីថ្ងៃអង្គារនៅឯសារមន្ទីរវិទ្យាសាស្ត្រ Nemo ក្នុងប្រទេសហូឡង់។

ប្រហិតសាច់នេះត្រូវបានគេកែច្នៃឡើងដោយសាជីវកម្មវប្បធម៌ផលិតសាច់របស់អូស្ត្រាលីមានឈ្មោះថា Vow ។ គេអះអាងថា វាមិនមែនជាឆុតឆាកលេងសើចដូច April Fools នោះទេ។ គឺគេចង់ឱ្យមនុស្សម្នាទាំងឡាយបានស្គាល់សាច់ប្រហិតវប្បធម៌សម្រាប់ជំនួសសាច់ធម្មជាតិ    ពិតៗ។

លោក Tim Noakesmith ស្ថាបនិកសាជីវកម្ម Vow បានប្រាប់រ៉យទ័រថា “យើងចង់បង្កើតអ្វីមួយដែលខុសប្លែកទាំងស្រុងពីអ្វីដែលមានក្នុងពេលបច្ចុប្បន្ននេះ” គាត់បន្ថែមថាហេតុផលដែលត្រូវជ្រើសយកប្រភេទសត្វម៉ាំមូត(ប្រភេទសត្វដំរីម្យ៉ាងជិតផុតពូជ)ដោយសារអ្នកវិទ្យាសាស្ត្រយល់ថាការប្រែប្រួលអាកាសធាតុធ្វើឲ្យប្រភេទសត្វខ្លះដូចជាសត្វម៉ាំមូតជិតផុតពូជទៅហើយ។

សាច់ដែលផលិតឡើងពីកោសិកាចៀមបញ្ចូលដោយហ្សែន mammoth តែមួយគត់នេះគេឲ្យឈ្មោះថា myoglobin ។ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Vow លោក James Ryall បានពន្យល់ថា “នៅពេលដែលវាកកើតបានជាសាច់ myoglobin បញ្ចេញក្លិនក្រអូប បញ្ចេញពណ៌ និងធ្វើឲ្យមានរសជាតិឆ្ងាញ់ថែមទៀតផង” ៕