អន្តរជាតិ

ប្រធានអង្គការអាតូមិកអន្តរជាតិ IAEA ថា មានការប្រយុទ្ធគ្នាខ្លាំងទៅៗក្បែររោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន

ប្រធានអង្គការអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បានរាយការណ៍នៅថ្ងៃពុធថា មានការបាញ់ផ្លោង​ប្រយុទ្ធគ្នា​ខ្លាំងទៅៗរវាងទ័ពរុស្ស៊ី និងអ៊ុយក្រែននៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។

ប្រធានអង្គការអាតូមិកអន្តរជាតិ ដែលជាភ្នែកច្រមុះពិភពលោកទទួលបន្ទុកគ្រប់គ្រងការសាយភាយ​សារជាតិវិទ្យុសកម្ម IAEA លោក Rafael Grossi បាននិយាយភ្លាមនៅថ្ងៃពុធនៅពេលបានទៅដល់​ទីតាំងរោងចក្រផ្ទាល់ថា ស្ថានការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhiaអ៊ុយក្រែនដែល​កាន់កាប់ដោយរុស្ស៊ី មិនមានភាពប្រសើរឡើងល្អទេ ហើយការប្រយុទ្ធគ្នានៅក្បែរនោះក៏កាន់តែ​មានភាពតានតឹងកាន់តែខ្លាំងឡើងៗផងដែរ។

ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់គ្នាទៅវិញទៅមក ម្តងហើយម្តងទៀត ពីការបាញ់ផ្លោង​ទីតាំងរោងចក្រថាមពល។ Grossi បាននិងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងសុវត្ថិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីដើម្បីការពាររោងចក្រនេះ ទោះបីមិនបានឃើញបានលទ្ធផលជាផ្លែផ្កាក៏ដោយ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា