សន្ដិសុខសង្គម

បើករថយន្តសង្ស័យងោកមួយភាំងបុករបងផ្ទះ តៃកុងស្លាប់និង៣នាក់របួសធ្ងន់

កណ្ដាល៖បុរសម្នាក់បានបើករថយន្តយ៉ាងលឿន សង្ស័យងោកមួយភាំងបានជ្រុលបុករបងផ្ទះគេ​ពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាម រីឯអ្នករួមដំណើរ៣នាក់រងរបួសធ្ងន់។ហេតុការណ៍នេះ​បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ស្រុកពញាឮ ខេត្តកណ្ដាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ គង់ វាសនា អាយុ៤០ឆ្នាំ នៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

រថយន្តម៉ាកស៉ាំងយ៉ុង ផ្លាកលេខភ្នំពេញ2J-1003 អ្នករួមដំណើរ៣នាក់រងរបួសធ្ងន់។ ជនរងគ្រោះឈ្មោះ ឃៀន ភក្ដី អាយុ១៥ឆ្នាំ-ឈ្មោះ ខិ ឆៃ អាយុ៣២ឆ្នាំ និងឈ្មោះ ខ្នា អាយុ៣៥ឆ្នាំ។ពួកគេនៅភូមិ​ត្រពាំងស្រង៉ែ ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មុនកើតហេតុ គេឃើញរថយន្តបើកពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើ​សង្ស័យតៃកុងងោកមួយភាំង រថយន្តបានរេចង្កូតទៅបុករះផ្ទះគេរួចជ្រុលទៅបុករបងថ្មទៅមុខលែងរួច។រីឯរថយន្តខូចខ្ទេចមួយកំណាត់មុខ៕ដោយ៖វិចិត្រ