សន្ដិសុខសង្គម

គ្រោះធម្មជាតិ​ខ្យល់កន្ត្រាក់​បណ្ដាលឱ្យ​ស្លាប់-របួសនិងខូចខាត​ជាច្រើន ​

សៀមរាប​៖​ឧបទ្ទវហេតុនៃខ្យល់កន្ត្រាក់ បណ្ដាលឱ្យមានមនុស្សស្លាប់-របួសនិងខូចខាតជាច្រើន ត្រូវបានអាជ្ញាធរខេត្តសៀមរាបចាត់កម្លាំងចុះអន្តរាគមន៍ភ្លាមៗ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ មីនា មានគ្រោះធម្មជាតិក្នុងរដូវបាំ្រង នេះ មានភ្លៀងលាយឡំរន្ទះ ខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទាំងប៉ាណូដួលបាក់កាត់ទទឹងផ្លូវ សង្កត់លើអ្នកដំណើរ រថយន្ត-ម៉ូតូនៅម្តុំស្តុបសណ្ឋាគារ“ស្មាយលីង”ផ្លូវជាតិលេខ៦ កន្លែងតាំងពិព័រណ៍និងការតុបតែង មួយចំនួនក្នុងក្រុងសៀមរាប ។

គ្រោះមហន្តរាយនេះក៏បណ្តាលឱ្យបុរសម្នាក់ស្លាប់ឈ្មោះ ផេង ចន្ធូ ជាអាជីវករផ្សារលើក្រុងសៀមរាប និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះជា ណារ៉ាត់ អាយុ៣៣ឆ្នាំ នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។ ក្រោយពេលកើតហេតុ រដ្ឋបាលខេត្តគ្រប់គ្រងគ្រោះមហន្តរាយបានចាត់កម្លាំងចុះរុះរើជាបន្ទាន់ ផ្ទាំងប៉ាណូដែលបាក់ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕ដោយ៖វិចិត្រ