អន្តរជាតិ

កងប្រឆាំងអាកាសអ៊ុយក្រែនអះអាងបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក Su-24 របស់រុស្សីនៅBakhmut

កងកម្លាំងសំណាញ់មេឃអ៊ុយក្រែនបានអះអាងថា បានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក Su-24 របស់រុស្ស៊ីនៅទីក្រុងBakhmut ខេត្តដូណេត កាលពីថ្ងៃទី ២៨ ខែមីនា​ឆ្នាំ២០២៣។

នេះដោយយោងតាមប្រភពសេវាសារព័ត៌មានកងទ័ពអាកាសអ៊ុយក្រែនដកស្រង់ដោយកាសែតUkrainska Pravda។ សេចក្តីរាយការណ៍និយាយថា ចំពេលដែលមានការលុកលុយយ៉ាងពេញទំហឹង​នៅជួរមុខបាក់មុតពីរុស្ស៊ី រុស្ស៊ីបានបញ្ជូនទាំងយន្តហោះចម្បាំង ជាមួយនឹងការបាញ់ផ្លោង។ ទោះយ៉ាងណា ខ្មាន់កាំភ្លើងទទួលបន្ទុកអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-24 ដោយជោគជ័យ នៅវេលាម៉ោង ១៣ និង៣០នាទីថ្ងៃ (ម៉ោងនៅទីក្រុងគៀវ)។ ព័ត៌មានលម្អិតប្រភពនេះមិនបានរាយការណ៍ពីអ្នកបើករុស្ស៊ីថាតើស្លាប់ ឬចាប់ខ្លួននោះទេ។ ជុំវិញព័ត៌មាននេះ រុស្ស៊ីក៏មិនបានយកចិត្តទុកដាក់និងធ្វើការឆ្លើយតប ឬទទួលស្គាល់អ្វីនោះដែរ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា