អន្តរជាតិ

អស្ចារ្យមែន ! ឥណ្ឌាបានបាញ់បង្ហោះផ្កាយរណបស៊េរីចុងក្រោយ៣៦គ្រឿង

កែសម្រួល៖ រ៉ាម៉េត
កាលពីយប់ថ្ងៃសៅរ៍ ទី២៥ ខែ មីនា ឥណ្ឌាបានបាញ់បង្ហោះរ៉ុក្កែតដ៏មានសក្តានុពលនាំយកផ្កាយរណបស៊េរីចុងក្រោយចំនួន៣៦ គ្រឿងសម្រាប់ជំរុញប្រព័ន្ធគមនាគមអ៊ីនធឺណិតជំនាន់ទី ១ របស់ One Web ។

កាលពីថ្ងៃសៅរ៍ ទី ២៦ ខែមីនា នៅវេលាម៉ោង ៩ ព្រឹកម៉ោងនៅប្រទេសឥណ្ឌា រ៉ុក្កែត ប្រភេទ Launch Vehicle Mark-3 (LVM3) បានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan របស់ឥណ្ឌាដោយនាំយកផ្កាយរណប OneWeb broadband ចំនួន ៣៦ ទៅកាន់គន្លងទាបនៃផែនដី (LEO) ។

នៅក្នុង ៩០ នាទីក្រោយមក អង្គការអវកាសឥណ្ឌា (ISRO) បានប្រកាសព័ត៌មានថា យានអវកាសទាំង ៣៦ ត្រូវបានដាក់ពង្រាយដោយជោគជ័យ នៅលើគន្លងតារាវិថីដែលបានគ្រោងទុក ស្ថិតនៅក្នុងរង្វង់រយៈកម្ពស់ប្រហែល ៤៥០ គីឡូម៉ែត្រ ពីលើផែនដី។ ផ្កាយរណបនឹងបង្កើនគន្លងគោចរណ៍នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនៃសប្តាហ៍ខាងមុខនឹងបន្តគោចរណ៍នៅក្នុងរយៈកម្ពស់ប្រហែល ១,២០០ គីឡូម៉ែត្រ។

ការបើកដំណើរការកាលពីថ្ងៃសៅរ៍គឺជាព្រិត្តការដ៏ធំអស្ចារ្យ៏មួយសម្រាប់ OneWeb ។ វាស្ថិតនៅក្នុងបេសកកម្មទី ១៨ និងជាបេសកកម្មចុងក្រោយដើម្បីជំរុញដល់ការបង្កើតប្រព័័ន្ធផ្កាយរណបអ៊ីនធឺណេតជំនាន់ទីមួយរបស់ OneWeb នៅក្នុងគន្លងទាបនៃផែនដី LEO ដែលពីមុនមានផ្កាយរណបចំនួន ៥៨២ បានដាក់ពង្រាយរួចមកហើយ។

ភ្នាក់ងាតំណាង OneWeb បានធ្វើសេចក្តីថ្លែងការណ៍ថា “ការបាញ់បង្ហោះផ្កាយរណបនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ OneWeb រហូតមកដល់ពេលនេះ ជាមួយនឹងការបាញ់បង្ហោះបន្ថែមផ្កាយរណបចំនួន ៣៦សម្រាប់ក្រុមផ្កាយ OneWeb ដែលជាក្រុមតារានិករគន្លងទាបនៃផែនដី LEO នៅលើពិភពលោកដែលបានសម្រេចជោគជ័យជាលើកដំបូង” ក្នុងការបង្ហោះផ្ទាំងផ្កាយរណបថ្មី។

ពួកគេបានបន្ថែមថា “តាមរយៈបេសកកម្មចុងក្រោយក្រុមតារានិករ OneWeb ដែលកំពុងបោះជំហានឆ្ពោះទៅមុខក្នុងការផ្តល់នូវសេវាអ៊ីនធឺណេដែលមានវិសាលភាពគ្របដណ្តប់ជាសកល” ។

ភាគច្រើននៃការបាញ់បង្ហោះ OneWeb ដែលកាលពីមុនមានចំនួន ១៧ គ្រឿងត្រូវបានធ្វើឡើងដោយគ្រាប់រ៉ុក្កែត Soyuz ផលិតដោយប្រទេសរុស្ស៊ី ដែលបានដាក់ឲ្យដំណើរការដោយក្រុមហ៊ុនរបស់បារាំង Arianespace ។ ប៉ុន្តែដោយសារតែមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បានធ្វើឱ្យខូចខាតដល់ទំនាក់ទំនងក្នុងភាពជាដៃគូនោះបានបង្ខំឱ្យ OneWeb ស្វែងរកយានរ៉ុក្កែតថ្មីសម្រាប់ការបង្ហោះផ្កាយរណបរបស់ខ្លួន។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឡុងក៏បានឆ្លើយតបភ្លាមៗដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ SpaceX និង NewSpace India Limited (NSIL) ដែលជាសាខាពាណិជ្ជកម្មរបស់ ISRO ។ រ៉ុក្កែត SpaceX Falcon 9 បានចាប់ផ្តើមបំពេញបេសកកម្មចំនួនបីសម្រាប់ OneWeb ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺក្រុមហ៊ុនរបស់ Elon Musk កំពុងបង្កើតក្រុមតារានិករអ៊ីនធឺណិតផ្ទាល់ខ្លួននៅក្នុងគន្លងទាប LEO ដែលហៅថា Starlink ។

ការបង្ហោះឡើងកាលពីថ្ងៃសៅរ៍គឺជាបេសកកម្មលើកទីពីរក្រោមកិច្ចសន្យា NSIL។ ទីមួយនៅក្នុងខែតុលា ឆ្នាំ ២០២២ ត្រូវបានហោះហើរដោយ LVM3 ដែលត្រូវបានគេស្គាល់ថាជា GSLV MK III ផងដែរ។ “GSLV” តំណាងឱ្យ “យានបាញ់បង្ហោះផ្កាយរណប Geosynchronous LVM3 ក្នុងរយៈកម្ពស់ ៤៣.៥ ម៉ែត្រ ជារ៉ុក្កែតដ៏ប្រណិតបំផុតរបស់ឥណ្ឌា វាមានសមត្ថភាពផ្ទុកដល់ទៅ ៨,០០០ គីឡូក្រាម ទៅកាន់គន្លងទាប LEO នេះបើយោងតាមគេហទំព័រ ISRO ហើយត្រូវបានបើកដំណើការដោយផ្ទាំងផ្កាយរណបថ្មី។

ផ្កាយរណប OneWeb ចំនួន ៣៦ ដែលបង្ហោះឡើងនៅថ្ងៃសៅរ៍ មានទម្ងន់សរុប ៥.៨០៥ គីឡូក្រាម ISRO បានសរសេរនៅក្នុងការពិពណ៌នាបេសកកម្មថា អ្វីដែលអ្នកអាចរកបាននៅទីនេះគឺការ បើកដំណើរការផ្ទាំងផ្កាយរណបថ្មីសន្លាងមួយ។

នៅក្នុងកំណត់សម្គាល់របស់អ្នកនិពន្ធបានបង្ហាញថា រឿងនេះត្រូវបានធ្វើបច្ចុប្បន្នភាពនៅវេលាម៉ោង ១:២០ ព្រឹក ET នៅថ្ងៃទី ២៦ ខែមីនា ជាមួយនឹងព័ត៌មានស្តីអំពីការការបាញ់បង្ហោះផ្កាយរណបប្រកបដោយជោគជ័យ និងការដាក់ពង្រាយផ្កាយរណបលើទីអវកាស៕ប្រភព៖ Space.com