អន្តរជាតិ

ហ្សេឡិនស្គី៖ រុស្ស៊ីបានបំផ្លាញព្រះវិហារអ៊ុយក្រែនប្រហែល ៥០០កន្លែង

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ចាប់តាំងពីសង្រ្គាមឈ្លានពាន​បានផ្ទុះឡើងមក រុស្ស៊ីបានបំផ្លាញព្រះវិហារសាសនាអ៊ុយក្រែន ប្រហែល ៥០០កន្លែង។

នេះដោយយោងតាមប្រភពគណនីហ្វេសបុករបស់ប្រធានាធិបតី Zelenskyy ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ សម្រង់ពី Zelenskyy៖ “អគារសាសនារាប់រយដែលប្រហែល ៥០០ត្រូវបានបំផ្លាញ ខូចខាត ឬប្លន់ដោយសារការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ សាសនា និងជំនឿទាំងអស់ត្រូវបាន​ប៉ះពាល់ ព្រះវិហារ វិហារអ៊ីស្លាម សាលាប្រជុំ និងអគារអប់រំ និងរដ្ឋបាលនៃសហគមន៍សាសនានៅក្នុង​អ៊ុយក្រែនសុទ្ធតែត្រូវបានរងផលប៉ះពាល់”។

បែបនេះក្តី លោកស្គីនៅតែមានសង្ឃឹមដោយជឿជាក់ថា ទោះទាំងអស់នេះជាគោលដៅសម្រាប់​រុស្ស៊ីក៏ដោយ ប៉ុន្តែគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរបស់ពួកគេ មិនបានបំផ្លាញមនុស្សជាតិ និងជំនឿអ៊ុយក្រែន​ឡើយ។ Zelenskyy បានសង្កត់ធ្ងន់ “អ៊ុយក្រែននៅទីបំផុតនឹងឈ្នះ ជីវិតនឹងឈ្នះ!”៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា