សន្ដិសុខសង្គម

រថយន្តទំនើបផ្លាកលេខរដ្ឋបំពានភ្លើងស្តុប ត្រូវម៉ូតូ២គ្រឿងបុករបួស៤នាក់

ភ្នំពេញ​៖រថយន្តម៉ាកFord Ranger ផ្លាកលេខរដ្ឋបានបំពានភ្លើងស្តុប ត្រូវម៉ូតូ២គ្រឿងបើក យ៉ាងលឿនបុកពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់៣នាក់ និងម្នាក់ទៀត​របួសបន្តិចបន្តួច។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅត្រង់ភ្លើងស្តុបព្រំប្រទល់សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា។

អ្នកដែលរងរបួសស្រាលបានឱ្យដឹងថា មុនកើតហេតុ ពួកគេមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង បានឈប់ចាំស្តុប។

លុះស្តុបភ្លើងពណ៌ខៀវ ម៉ូតូ២គ្រឿងនៅខាងមុខបានចេញដំណើរ ពេលនោះស្រាប់តែរថយន្ត Ford Ranger ផ្លាកលេខរដ្ឋ 32-2-0405 បើកតាមផ្លូវលេខ១៨២ ពីកើតទៅលិចដោយបំពានភ្លើងស្តុបត្រូវ ម៉ូតូ២គ្រឿង ជ្រុលទៅបុកពីចំហៀងរថយន្តពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់៣នាក់និងស្រាលម្នាក់។

ចំណែករថយន្តបានព្យាយាមបើករត់ ត្រូវអ្នកដំណើរនាំគ្នាដេញឃាត់ទាំងរថយន្តនិងអ្នកបើកបរ យកប្រគល់ឱ្យសមត្ថកិច្ច ហើយនាំទៅប៉ុស្តិ៍នគរបាលដើម្បីបន្តនីតិវិធី។រីឯអ្នករងរបួសត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ៕ដោយ៖វិចិត្រ