អន្តរជាតិ

មនុស្ស៦នាក់ស្លាប់ក្នុងការបាញ់ប្រហារសាលារៀននៅ Nashville រដ្ឋ Tennesseeអាម៉េរិក

កុមារយ៉ាងហោចណាស់៣នាក់ និងបុគ្គលិក៣នាក់បានបាត់បង់ជីវិតក្នុងការបាញ់ប្រហារដោយ​ខ្មាន់កាំភ្លើងនៅសាលារៀនមួយកន្លែងក្នុងរដ្ឋ Tennessee សហរដ្ឋអាម៉េរិកនៅដើមសប្តាហ៍នេះ។

ការបាញ់ប្រហារនេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣ ម៉ោងនៅសហរដ្ឋ​អាម៉េរិក នៅសាលារៀន The Covenant ដែលជាសាលាឯកជនមានសិស្សប្រហែល ២០០ នាក់ មានពីថ្នាក់មត្តេយ្យដល់ថ្នាក់ទីប្រាំមួយ ក្នុងតំបន់ Nashville រដ្ឋ Tennesseeអាម៉េរិក។ មន្ត្រីបាននិយាយថា ក្មេងទាំងបីនាក់បានស្លាប់ពេលបញ្ជូនទៅ​កាន់មន្ទីរពេទ្យ និងមានអ្នករបួសដោយគ្រាប់កាំភ្លើងធ្ងន់ធ្ងរ។

យោងតាមអាជ្ញាធរបានឱ្យដឹងទៀតថា ជនរងគ្រោះពេញវ័យ៣នាក់ផ្សេងទៀតជាបុគ្គលិក តួនាទីមិនច្បាស់លាស់ក៏ត្រូវបានស្លាប់ផងដែរ។

ខ្មាន់កាំភ្លើង

នាយកដ្ឋានប៉ូលិស Metropolitan Nashville បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃចន្ទថា ខ្មាន់កាំភ្លើងមានអាយុ ២៨ ឆ្នាំ ជាអ្នករស់នៅ Nashville ឈ្មោះ Audrey Hale ភេទស្រី ត្រូវបានបាញ់សម្លាប់ដោយមន្រ្តីប៉ូលិស៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា