សន្ដិសុខសង្គម

ដោះលែងអ្នកប្រមាថអង្គព្រះមហាក្សត្រ ក្រោយចេញលិខិតសុំព្រះរាជទានទោស

ភ្នំពេញ៖តុលាការភ្នំពេញកាលពីល្ងាចថ្ងៃទី២៨ ខែមីនា បានបង្គាប់ឱ្យដោះលែងអ្នកប្រមាថ អង្គព្រះមហាក្សត្រ ក្រោយចេញវីដេអូ-ធ្វើលិខិតសុំព្រះរាជទានទោសនិងសុំទោសសម្តេចតេជោហ៊ុន សែន។

ក្រោយចេញវីដេអូនិងធ្វើលិខិតសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំទោសសម្តេចតេជោ ហ៊ុន សែន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងលោកយឹម ស៊ីណន បន្ទាប់ពីឃុំខ្លួនជាបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ។

គួរបញ្ជាក់ថា លោក យឹម ស៊ីណន ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន​កាលពីល្ងាចថ្ងៃទី២១ ខែមីនា បន្ទាប់ពីបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គម។ ករណីពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ៕ដោយ៖វិចិត្រ