អន្តរជាតិ

ជនជាតិអូស្ត្រាលីជីករកបានមាសប៉ុនដូងទុំទម្ងន់៤.៦គីឡូក្រាម

កែសម្រួល៖ រ៉ាម៉េត

បុរសជនជាតិអូស្ត្រាលីម្នាក់ ដែលបំពាក់ទៅដោយឧបករណ៍រាវរកលោហធាតុបានរកឃើញដុំមាសទម្ងន់ ៤.៦ គីឡូក្រាមមានតម្លៃ ២៤០,០០០ ដុល្លារអូស្ត្រាលី ។

បុរសម្នាក់នេះ បានជីករកឃើញដុំមាសដ៏ធំសម្បើមមួយនៅក្នុងវាលរ៉ែមាសរបស់ Victoria ដែលជាបេះដូងរបស់ប្រទេសសម្បូរណ៍ទៅដោយរ៉ែមាស ។

លោក Darren Kamp ដែលជាអ្នកតថ្លៃទិញមាសឆៅនេះបាននិយាយថា វាគឺជាដុំមាសដែលមានទំហំធំបំផុតដែលគាត់មិនធ្លាប់បានឃើញក្នុងអាជីពជួញដូរលោហៈអស់រយៈពេល ៤៣ ឆ្នាំរបស់គាត់។

គាត់បានប្រាប់ BBC ថា “ខ្ញុំគ្រាន់តែត្រូវបាន gobsmacked…ធ្វើការវាយតម្លៃចំពោះការរកឃើញម្តងនូវដុំមាសដែលមានទំហំធំបំផុតបែបនេះក្នុងមួយជីវិតរបស់ខ្ញុំ” ។

លោក Kamp មិនបានគិតច្រើនពីរឿងនេះទេ ប្រហែលជាមួយម៉ោងក្រោយមកមានបុរសម្នាក់ស្ពាយកាបូបធំដើរចូលទៅក្នុងហាងលក់ទំនិញរបស់គាត់នៅ ភាគនិរតីនៃទីក្រុង Melbourne Geelong លោក កាំប និយាយថា ជាធម្មតាមនុស្សចូលមកមានយកមាស ឬថ្មមានតម្លៃផ្សេងទៀតដែលមើលទៅដូចមាសដែរ។

“ គាត់បានទាញថ្មនោះចេញមក ហើយគាត់ដាក់វាក្នុងដៃរបស់គាត់ រួចក៏សួរខ្ញុំថា ‘តើអ្នកគិតថាវាថ្លៃ១០,០០០ ដុល្លារអូស្ត្រាលីមែនទេ?’

“ខ្ញុំបានក្រឡេកមើលគាត់ហើយនិយាយថា “តាមស្មានប្រហែល ១០០,០០០ ដុល្លារ” ។

បុរសនោះក៏ប្រាប់គាត់ថា ថ្មក្នុងដៃរបស់លោក កាន់ គឺមានតម្លៃតែពាក់កណ្តាលប៉ុណ្ណោះ។

សរុបមក ថ្មនេះមានទម្ងន់ ៤.៦ គីឡូក្រាមមានមាស ៨៣ អោន ឬប្រហែល ២.៦ គីឡូក្រាម៕