សន្ដិសុខសង្គម

ចិនម្នាក់​បើករថយន្ដ​ជួបឧបសគ្គបួងចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់

កំពង់ស្ពឺ៖បុរសចិនម្នាក់បើករថយន្ដម៉ាកហាយលែនឌ័រ ប្រើល្បឿនលឿន បានជួបឧបសគ្គខាងមុខ ក៏បួងចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ អ្នកបើកបររងរបួសបន្តិចបន្តូច។ហេតុការណ៍នេះ​បានកើតឡើងនៅផ្លូវលេខ៤៤ ភូមិថ្គង សង្កាត់​ច្បារមន ក្រុងច្បារ​ម​ន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៨ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបរឈ្មោះ YANG ZHONGHUA ជនជាតិចិន ។រថយន្តបង្កដោយខ្លួនឯងនេះម៉ាកហៃឡែនឌ័រ ផ្លាកលេខភ្នំពេញ2AP-2217 បើកលើផ្លូវលេខ៤៤ពីកើត​ទៅលិច។

មកដល់កន្លែងខាងលើ រថយន្តបានគេចពីម៉ូតូកំពុងបើកឆ្លងផ្លូវ​ ហើយតៃកុងបានបួងចង្កូត​ជ្រុលធ្លាក់ផ្លូវបណ្តាលឱ្យត្រឡប់ផ្ងារកង់។គ្រោះថ្នាក់នេះមិនបណ្ដាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ឬរងរបួសទេ។ចំណែកអ្នកបើកបររងបួសបន្តិចបន្តួចនិង​រថយន្តខូចខាតយ៉ាងដំណំ។បន្ទាប់ពីនោះម្ចាស់បានទាក់ទងរថយន្តស្ទូច​យកទៅជួ​សជុល​ខ្លួនឯង៕ដោយ៖វិចិត្រ