កីឡា

ខេត្តពោធិ៍សាត់រៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់

ដោយ៖ ប្រសិទ្ទ

ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានរៀ់បចំឲ្យមានការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ប្រចាំខេត្តក្នុ្ងងឆ្នាំ ២០២៣នេះ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការរៀបចំឲ្យមានការប្រកួតបាល់ទាត់ជាលើកទីមួយនេះ គឺរដ្ឋបានខេត្ត បានសហការជាមួយមន្ទីរអប់រំខេត្ត និងមានការគាំទ្រពីបណ្តាក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។ លោកបញ្ជាក់បន្ថែមទៀតថា ការប្រកួតដណ្តើមពានរង្វាន់របស់ខេត្តធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ នៅកីឡាដ្ឋានខេត្ត  ដើម្បីអបអរឆ្នាំថ្មីផង និងអបអរព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខផង។

ចំពោះការប្រកួតមានរយៈពេល១២ថ្ងៃ ស្មើនឹង៣៨ប្រកួត មាន១៥អង្គភាព/ ក្លិប ស្មើ២៣ក្រុម មានកីឡាករចូលរួមរហូតដល់៧១៨នាក់ ដែលមកពីទីតាំងផ្សេងៗគ្នា ហើយត្រូវធ្វើការប្រកួតនៅទីលានចំនួនពីរ ដែលស្ថិតនៅក្នុងកីឡដ្ឋាន ខេត្តពោធិ៍សាត់ផ្ទាល់តែម្តង៕