អន្តរជាតិ

អាម៉េរិក និងជប៉ុនប្រកាសកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីបង្កើតអាគុយរថយន្តអគ្គិសនី

សហរដ្ឋអាម៉េរិក និងជប៉ុន បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ទាន់មួយស្តីពីការបង្កើត អាគុយថ្មរថយន្តអគ្គិសនី ចំពេលដែលមានតម្រូវការ និងកង្វះខាតខ្លាំងនៅឆ្នាំនេះ។

យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលបានចរចាយ៉ាងឆាប់ រហ័សនេះ នឹងអនុញ្ញាតឲ្យប្រទេសទាំងពីរអនុវត្តការនាំចេញទ្វេភាគីលើសារធាតុរ៉ែថ្មដែលមាន សារសំខាន់បំផុតសម្រាប់ការផលិតអាគុយ EV សម្រាប់បំពេញកង្វះខាតបន្ទាន់នៅអាម៉េរិក។ សារធាតុរ៉ែរួមមាន លីចូម នីកែល កាបោន ក្រាហ្វីត និងម៉ង់ហ្គាណែស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្តោតលើរ៉ែថ្មផលិតអាគុយនេះ នឹងក្លាយជាមធ្យោបាយមួយ ដ៏សំខាន់ដើម្បីរដ្ឋបាល Biden អាចនឹងបើកឲ្យមានការចូលប្រើច្បាប់ពន្ធសម្ព័ន្ធមិត្តទុកចិត្ត ៧៥០០ ដុល្លារក្នុងមួយរថយន្ត EV នៅក្នុងច្បាប់កាត់បន្ថយអតិ  ផរណាផ្តោតលើអាកាសធាតុកាលពីឆ្នាំមុន ផងដែរ ដែលមានន័យថា ទាំងអាម៉េរិក និងជប៉ុននឹងទទួលបានអត្ថប្រយោជន៍ច្រើនពីវា។ កិច្ចព្រមព្រៀងនេះក៏មានគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន សម្រាប់វត្ថុធាតុដើមខាងលើ ដោយតម្រូវឱ្យមានការសហការជប៉ុន-អាម៉េរិកត្រួតពិនិត្យការ វិនិយោគបរទេស នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សារធាតុរ៉ែដ៏សំខាន់រវាងរដ្ឋទាំងពីរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក Yasutoshi Nishimura បានប្រាប់អ្នកយក ព័ត៌មាននៅទីក្រុងតូក្យូថា ប្រទេសជប៉ុនកំពុងធ្វើការជាមួយសហរដ្ឋអាម៉េរិកដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ។ លោក Nishimura ថា “ដោយសារតែតម្រូវការសម្រាប់អាគុយរថយន្តអគ្គិសនីត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ការធានានូវសារធាតុរ៉ែសំខាន់ៗសម្រាប់ការផលិតរបស់ពួកគេគឺជាបញ្ហាបន្ទាន់”។ រតនាគារសហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថានឹងកំណត់តម្រូវការប្រភពសម្រាប់ការឧបត្ថម្ភធនពន្ធរថយន្តអគ្គិសនី EV នៅចុងសប្តាហ៍នេះ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា