អន្តរជាតិ

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី៖ រុស្ស៊ី​មាន​សព្វាវុធគ្រប់គ្រាន់​ដើម្បី​កម្ទេច​អាម៉េរិក​ប្រសិនបើ​មានការ​គំរាមកំហែង

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev បានព្រមានថា ប្រទេសរបស់លោកមាន​អាវុធគ្រប់គ្រាន់ក្នុងការបំផ្លាញគ្រប់សត្រូវ រួមទាំងសហរដ្ឋអាម៉េរិកផងដែរ ប្រសិនបើរដ្ឋរបស់ខ្លួនត្រូវបាន​គំរាមកំហែង។

លោក Nikolai Patrushev បានប្រាប់ទៅកាន់រដ្ឋាភិបាលដែលត្រូវបានបោះពុម្ពចុះផ្សាយដោយកាសែត Rossiyskaya Gazeta កាលពីពេលថ្មីៗនេះ។ Patrushev ថា “អ្នកនយោបាយអាម៉េរិកដែលជាប់គាំង​ដោយការ​ឃោសនារបស់ពួកគេនៅតែមានទំនុកចិត្តថា ក្នុងករណីមានជម្លោះផ្ទាល់ជាមួយរុស្ស៊ី សហរដ្ឋអាម៉េរិកមានសមត្ថភាពក្នុងការបាញ់មីស៊ីលការពារទប់ជាប់ ហើយរុស្ស៊ីនឹងមិនអាច​ឆ្លើយតបបានទៀតទេ”។​ “នេះ​ជា​ការគិតការមើលឃើញដ៏សែន​ល្ងង់​ខ្លៅ​ និង​គ្រោះថ្នាក់​ខ្លាំង​ហើយ”។ “រុស្ស៊ីអត់ធ្មត់ និងមិនបំភិតបំភ័យនរណាម្នាក់ដែលមានផលប្រយោជន៍ខាងយោធា ប៉ុន្តែរុស្ស៊ីមានអាវុធ ទំនើបៗ និងពិសេសអាចបំផ្លាញគ្រប់សត្រូវ រួមទាំងសហរដ្ឋអាម៉េរិកផងដែរ ក្នុងករណីមានការគំរាម​កំហែងដល់អត្ថិភាពរបស់រដ្ឋ”។

ការព្រមានរបស់លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ បានធ្វើឡើងបន្តបន្ទាប់គ្នានឹងមេដឹកនាំ​រុស្ស៊ីលោកវ្ល៉ា ឌឹមៀរពូទីនបានប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងប្រទេសបេឡារុស ដោយបានបង្ហាញសាច់ដុំគួរឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា