អន្តរជាតិ

មនុស្ស២០០០នាក់កំពុងជាប់គាំងក្នុងក្រុង Avdiivka ជិតបាក់មុតខេត្តដូណេតអ៊ុយក្រែន

រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា មនុស្ស២០០០នាក់កំពុងជាប់គាំងក្នុងទីក្រុងថ្មីមួយទៀតឈ្មោះ Avdiivka ជិតក្រុងបាក់មុតនៃខេត្តដូណេតភាគខាងកើត ខណៈដែលការបាញ់ផ្លោងរុស្ស៊ីកំពុងបន្ត។

លោក Vitaliy Barabash ប្រធានរដ្ឋបាលយោធាអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសារ Telegram ថា “ខ្ញុំមានការសោកសៅក្នុងការនិយាយពីរឿងនេះ ប៉ុន្តែ Avdiivka កាន់តែក្លាយបណ្តើរៗ​ជាវាលសមរភូមិបន្ទាប់ពីបាកមុតហើយ”។ លោក Barabash បន្ថែមថា ការជម្លៀសមនុស្សដែលនៅសេសសល់នៅក្នុងទីក្រុងត្រូវបានចាប់ផ្តើម   ខណៈដែលការទទួលចូលតាមប្រព័ន្ធទូរសព្ទនឹងត្រូវបិទក្នុងពេលឆាប់ៗនេះ ព្រោះមានអ្នកលួចផ្តល់ព័ត៌មានឲ្យរុស្ស៊ី។

យោងតាមក្រុមមន្ត្រី ជនស៊ីវិលដែលនៅសល់មានប្រហែល ២០០០ នាក់ក្នុងចំណោម​ប្រជាជនមុនសង្រ្គាមជាង ៣០០០០ នាក់ក្នុងទីក្រុង Avdiivka មិនទាន់អាចចេញទៅណាបាន ក្នុងពេលដែលការបាញ់ផ្លោងរបស់រុស្ស៊ីបានបង្វែរចូល​ទីក្រុងនេះយ៉ាងសន្ធាប់។ Avdiivka គឺជាទីក្រុងមួយក្នុងតំបន់ខេត្ត Donetsk ស្ថិតនៅចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគនិរតីនៃក្រុង Bakhmut សមរភូមិក្តៅទី១៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា