សន្ដិសុខសង្គម

ផ្ទះពលរដ្ឋជិត៥០ខ្នងរងការបំផ្លាញដោយសារភ្លៀងនិងខ្យល់កន្ត្រាក់

បាត់ដំបង៖លំនៅរបស់ប្រជាពលរដ្ឋបានរងការបំផ្លាញអស់ជិត៥០ខ្នង ដោយសារភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងក្នុងខេត្តបាត់ដំបង។

មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា គ្រោះធម្មជាតិខាងលើនេះបានបង្កឡើងលើស្រុកចំនួន២ គឺស្រុករតនមណ្ឌល និងសំឡូត ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៣។

ប្រភពដដែលបានបន្តថា នៅរសៀលថ្ងៃកើតហេតុមេឃចាប់ផ្តើមក្តៅស្អុះស្អាប់ និងបង្កជាធ្លាក់ភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ បានបោកបក់គ្របដណ្តប់នៅតំបន់រងគ្រោះ បណ្តាលឱ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន៤៧ខ្នង។ក្នុងនោះបានប៉ះពាល់ដល់ស្រុកសំឡូតចំនួន៣៤ខ្នងផ្ទះ និងស្រុករតនមណ្ឌលប៉ះពាល់ចំនួន៣ខ្នងផ្ទះ។

ខ្យល់កន្រ្តាក់នេះមិនបណ្តាលឱ្យរងគ្រោះដល់ប្រជាពលរដ្ឋឡើយ។បច្ចុប្បន្នកម្លាំងនគរបាល ជាមួយមន្ត្រីអាជ្ញាធរកំពុងចុះស្រង់ខ្នងផ្ទះ និងជួយសង្គ្រោះបឋមតាមរយ:សាខាកាកបាទក្រហម​កម្ពុជាខេត្តបាត់ដំបង៕ដោយ: ព្រះអង្គខ្មៅ