សន្ដិសុខសង្គម

បញ្ជូនអ្នកបរិហារកេរ្តិ៍ជេរប្រមាថព្រះមហាក្សត្រនិងថ្នាក់ដឹកនាំទៅតុលាការ

បាត់ដំបង៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបរិហារកេរ្តិ៍ ជេរប្រមាថដល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣​ កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួនបុរសម្នាក់ពីបទបរិហារកេរ្តិ៍ ជេរប្រមាថដល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំតាមរយៈប្រព័ន្ធហ្វេសប៊ុកឈ្មោះ KimHong Heng Bavel បង្ហោះកាលពីថ្ងៃទី៩ ខែមីនាកន្លងទៅនៅភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ហេង ហុង អាយុ៣៣ឆ្នាំ នៅភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បានបរិហារកេរ្តិ៍ និងជេរប្រមាថដល់អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ តាមរយៈអាខោនហ្វេសប៊ុកឈ្មោះ KimHong Heng Bavel របស់ខ្លួន។ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនជនសង្ស័យ ខាងលើទៅតុលាការដើម្បីអនុវត្តនីតិវិធី៕ដោយ៖វិចិត្រ