កីឡា

Portugal លត់ Luxembourg យ៉ាងចាស់ដៃដោយលទ្ធផល ៦-០

ដោយ៖ Rith Kongkea

ក្រុមព័រទុយហ្គាល់ទទួលបាន៣ពិន្ទុបន្ថែមទៀត ក្រោយបំបាក់ម្ចាស់ផ្ទះ Luxembourg យ៉ាងចាស់ដៃ ក្នុងលទ្ធផល៦ទល់០ ក្រោមការដឹកនាំថ្មីរបស់លោក Roberto Martinez ។

ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo រកបាន២គ្រាប់ នៅនាទីទី៩ និង៣១ ខណៈ Bernado Silva និងកីឡាវ័យក្មេង Joa Felix បន្ថែមម្នាក់១គ្រាប់ទៀត នាំមុខ Luxembourg ៤-០ នៅតង់ទី១ ។ ក្រុមរបស់លោក Roberto Martinez នៅតែសម្រុកទៅលើម្ចាស់ផ្ទះ រហូតអាចបំប៉ោងសំណាញ់ទីម្ចាស់ផ្ទះ ២គ្រាប់បន្ថែមទៀត ដោយកីឡាករ Otavio និងខ្សែប្រយុទ្ធ R.Leao ។

ជ័យជម្នះខាងលើបានរុញព័រទុយហ្គាល់ឡើងមកឈរកំពូលតារាងក្នុងពូល J មាន៦ពិន្ទុពេញក្នុងវគ្គជម្រុះ Euro 2024៕