សន្ដិសុខសង្គម

​ជិះ​ម៉ូតូ​បុក​បង្គោល​ប៉ាណូជ្រុល​​ធ្លាក់​ប្រ​ឡាយទឹកស្អុយស្លាប់ម្នាក់របួសម្នាក់​​

ភ្នំពេញ​៖ស្ត្រី២នាក់បានជិះម៉ូតូឌុបគ្នាដើរលេងពេលយប់ ទំនងងងុយដេកបានរេចង្កូតបុក​បង្គោលប៉ាណូរួចជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសម្នាក់។

ហេតុការណ៍​នេះបាន​កើតឡើងនៅ​តាម​ផ្លូវជាតិ​លេខ​៤ ម្តុំ​មុខ​បុរី​ញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​អង្គ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពីយប់ថ្ងៃទី២៦ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី​​ជិះ​ខាងក្រោយ​​ដែល​ស្លាប់​​ឈ្មោះ​ឈាង នី​ហ្សា អាយុ​២៥​ឆ្នាំ នៅ​ផ្លូវ​ជាតិ​​លេខ​៥ ភូមិ​៣ សង្កាត់​ច្រាំង​ចំ​រេះ​ទី​១ ខណ្ឌឫស្សីកែវ។ចំណែក​ស្ត្រី​​អ្នកបើក​ម៉ូតូ​​ឈ្មោះ​យ៉ា​ន់ ថា​វី អាយុ​២៩​ឆ្នាំ នៅស្រុក​កងមាស ខេត្តកំពង់ចាម រងរបួស។

មុន​​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​​​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យគី​និ​ច ​ផ្លាក​លេខ​ភ្នំពេញ​1FI-5253 ពី​កើត​ទៅ​លិចក្នុង​ល្បឿន​លឿន។មក​ដល់​កន្លែងខាងលើក៏​រេ​ចង្កូត​​ទៅ​បុក​បង្គោល​ផ្លាក​ប៉ាណូ​លើ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង រួច​ជ្រុលធ្លាក់​ចូល​ប្រឡាយ​ទឹកស្អុយ​ទាំង​មនុស្ស​និង​ម៉ូតូ​បណ្តាលឱ្យស្លាប់ម្នាករបួសធ្ងន់ម្នាក់​។

​ស្ត្រីរងរបួសបានប្រាប់នគរបាលថា នាងនិងស្ត្រីដែលស្លាប់ទើបត្រឡប់មកពីដើរលេងនៅមាត់ទន្លេ ហើយជិះម៉ូតូទៅផ្ទះជួលវិញ ហើយងងុយដេកងោកមួយភាំងក៏បានជួបគ្រោះថ្នាក់បែបនេះតែម្ដង។បន្ទាប់ពីកើតហេតុ ​កម្លាំង​នគរបាលចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចុះ​ដល់​​កន្លែង ​រួច​ទាក់ទង​​​ក្រុម​គ្រួសារ​​ដើម្បី​​មកទទួល​យក​សព​ទៅ​ធ្វើបុណ្យ​​៕ដោយ៖វិចិត្រ