សន្ដិសុខសង្គម

ឧត្តមសេនីយ៍ត្រីប្រធានវរការពារព្រំដែនម្នាក់ចងកសម្លាប់ខ្លួន

បន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ត្រី ជាមេបញ្ជាការវរការពារព្រំដែន៥០៣ម្នាក់ បានចងក សម្លាប់ខ្លួននៅការិយាល័យរបស់ខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ករណីនេះបានកើតឡើង​នៅលើភ្នំស្លក្រាម  ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

មន្ត្រីក្រោមឱវាទបានបញ្ជាក់ថា មេបញ្ជាការវរការពារព្រំដែន៥០៣ លោកជានាយទាហានមួយរូប​មានភាពស្លូតបូត។

ប្រភពដដែលបានបន្តថា ការស្លាប់របស់លោកឧត្តមសេនីយ៍ត្រីឃួន ជឿន កន្លងមកលោក​បានត្អូញត្អែរដោយសារមានជំងឺរ៉ាំរ៉ៃ លោកហាក់អស់សង្ឃឹម ទំនងមិនចង់ឱ្យក្រុមគ្រួសារអស់លុយ ឬទ្រព្យសម្បត្តិ ក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះ។

ចំណែកលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជានាយសេនាធិការ​បានបង្ហោះលើ Facebook ផ្លូវការរបស់លោក ដោយបានបង្ហាញនូវការសោកស្តាយ ។ក្នុងនោះសូមចូលរួម​រំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ប្រធានវរការពារព្រំដែន៥០៣៕ដោយ៖វិចិត្រ