សន្ដិសុខសង្គម

បញ្ជូនក្រុមជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូទៅតុលាការ

បាត់ដំបង៖កាលពីរសៀលថ្ងៃទី២៦ខែមីនា សមត្ថកិច្ចបានក្របួចជនសង្ស័យប្រុសស្រី ៧នាក់ ពាក់ព័ន្ធដេញកាប់ប្លន់យកម៉ូតូតាមផ្លូវក្នុងខេត្តបាត់ដំបង បញ្ជូនទៅតុលាការ ។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយបង្កការភ័យខ្លាចក្នុងមូលដ្ឋាន សមត្ថកិច្ចបានស្រាវជ្រាវ ចាប់ជនសង្ស័យចំនួន៧នាក់ ជាមុខសញ្ញាធ្វើសកម្មភាពពេលថ្ងៃនិងយប់ ប្រដាប់ដោយកាំបិតវែង ដេញកាប់ប្លន់យកម៉ូតូបានសម្រេចជាច្រើនលើក។

សកម្មភាពប្លន់នៅភូមិ​ប៉ោយស្វាយ​ ឃុំ​តាគ្រាម​ ស្រុកបាណន់ និងភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង។ពួកគេមានមានអាយុពី១៤ដល់១៩ឆ្នាំ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ជាមួយនោះបានដកហូតវត្ថុតាងម៉ូតូ​ម៉ាកហុងដាឌ្រីម៣គ្រឿង គ្មានផ្លាកលេខជារបស់ជនរងគ្រោះ២គ្រឿងនិងរបស់ជនសង្ស័យ១គ្រឿងជិះធ្វើសកម្មភាព។

បច្ចុប្បន្ន​កម្លាំងជំនាញ​បានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖ព្រះអង្គខ្មៅ