សេដ្ឋកិច្ច

ក្រុងកែប ត្រូវបានកំណត់ចក្ខុវិស័យជា”ទីក្រុងទំនើបមានខ្យល់ អាកាសធម្មជាតិបរិសុទ្ធ ឆ្នេរសមុទ្រដែលស្អាត

ដោយៈផាវី

កែប៖ក្រុងកែប ត្រូវបានកំណត់ចក្ខុវិស័យជា”ទីក្រុងទំនើបមានខ្យល់ អាកាសធម្មជាតិបរិសុទ្ធ ឆ្នេរសមុទ្រដែលស្អាតសម្រាប់ការស្នាក់​នៅ​ប្រកបការងារនិងទេសចរណ៍ដែលមានគុណភាពបរិស្ថានរស់នៅល្អ ផាសុកភាព និងសុភមង្គលល្អ។

​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ន គ​រូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ ឆ្នេរសមុទ្រ​កម្ពុជា​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​ឆ្នេរ​ស​មុទ​គំរូ​របស់​រី​សត​ថ្ងៃ​បាំង​ឆត្រ​កាលពី​ចុងសប្តាហ៍ ។​

ការកំណត់ចក្ខុវិស័យដូច្នេះ គឺតាមរយៈការអភិវឌ្ឍ ៖១)គោលដៅទេសចរ​ណ៍ឆ្នេរសមុទ្រ កោះ ធម្មជាតិ ដែលស្អាតបំផុត ២)ទីក្រុងបៃតង បុរីលំនៅឋានស្ងប់ស្ងាត់ មជ្ឈ​មណ្ឌលការងារ ធុរកិច្ច អប់រំសិក្សាស្រាវជ្រាវដែលមានហេដ្ឋារចនាសម្ព័ន្ធសេវាកម្មនិងគុណ​ភាពបរិស្ថាន​រស់នៅបៃតង​ធម្មជាតិល្អប្រណីតប្រកបដោយសុភមង្គល៣)គ្រប់គ្រងនិងអភិបាលកិច្ចល្អ៤)ចីរភាពតុល្យ​ភា​ព​និងសមាហរណកម្ម ការ​អភិវឌ្ឍប្រកបដោយទឹកសមុទ្រខៀវស្រងាត់ និងខ្យល់អាកាសល្អបរិសុទ្ធ និង ៥)ជ័យលាភីទីក្រុងឆ្នេរសមុទ្រ ដែលស្អាតបំផុត ដែល​មាន​ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្រាក លផ្នែកម្សាន្តគ្រប់រដូវកាល។

ក្នុងគោលដៅសម្រេចចក្ខុវិស័យក្រុងកែបនេះរាជរដ្ឋាភិបាល បានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ​សមុទ្រ​​​កម្ពុជា អនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ កម្សាន្តសាធារណៈកម្រិតខ្ពស់ដែលមានប្រវែង ២ ៧០០ម៉ែត្រ ដោយ មាន​រៀប​ចំ​សួន​ច្បារ​សាធារណៈឆ្នេរខ្សាច់កម្សាន្តសាធារណៈស្ថាបនាវិថីនិងអនុវិថីចូលឆ្នេរសមុទ្រជាដើម៕