អន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ រុស្ស៊ី​មិន​មាន​គម្រោង​បង្កើត​ជម្លោះ​ផ្ទាល់​ជាមួយ​ណាតូឡើយ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទីក្រុងមូស្គូមិនមានគម្រោង​ចូលទៅក្នុងជម្លោះផ្ទាល់ជាមួយណាតូទេ ហើយចាប់អារម្មណ៍ក្នុងការដោះស្រាយវិបត្តិតាមរយៈ​ការពិភាក្សាសន្តិវិធី។

នេះដោយយោងតាមសម្ដីរបស់លោក Dmitry Medvedev ចេញផ្សាយកាលពីថ្ងៃសុក្រទី ២៤ ខែមីនា ឆ្នាំ២០២៣ ដកស្រង់ដោយសារព័ត៌មានអាល់ចាហ្សេរ៉ា។ Medvedev ថា តាមភាពស្មោះត្រង់ រុស្ស៊ីពិតជាមិនចង់មានជម្លោះណាមួយជាមួយសម្ព័ន្ធអង្គការណាតូឡើយ រាល់បញ្ហាយល់ច្រលំផ្សេងៗ និងភាពតានតឹងអាចធ្វើបានតាមរយៈការពិភាក្សាសន្តិវិធី។ ទោះបីជាយ៉ាងណាក៏ដោយ Medvedev នៅតែបានព្រមានទុកមុនថា ការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែន ដើម្បីរំដោះយកឧបទ្វីបគ្រីមៀរ នឹងក្លាយជាហេតុផលសម្រាប់ទីក្រុងមូស្គូក្នុងការប្រើប្រាស់“អាវុធ” ប្រឆាំងនឹងទីក្រុងគៀវខាងមិនបានឡើយ។

គួរសង្កេតថា ចាប់តាំងពីលោកពូទីនបានបញ្ជូនទាហានចូលអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន លោក Medvedev ត្រូវបានជាប់នាមជាមន្ត្រីរុស្ស៊ីដ៏អាក្រក់បំផុតមួយរូប ដែលតែងប្រើពាក្យអសុរោះលើកឡើងជាទៀងទាត់ ពិបាកក្នុងការស្តាប់ជាទីបំផុតខ្លាំងជាង​នរណាទាំងអស់ក្នុងជួរមន្រ្តីរុស្ស៊ី។ Medvedev បានគំរាមទាំងការប្រើគ្រាប់បែកបំផ្លាញលោកនុយក្លេអ៊ែរ បង្កើតរលកយក្សស៊ូណាមិដាក់ចក្រភពអង់គ្លេស ពិសេសថ្មីៗនេះបានគំរាមវាយប្រហារតុលាការ​ឧក្រិដ្ឋកម្មក្រុងឡាអេថែមទៀតផង៕

ប្រភព៖ALJAZEERA

ប្រែសម្រួល៖សុខ តុលា