សន្ដិសុខសង្គម

បើករថយន្តផ្លាកលេខខេមរភូមិន្ទបុកម៉ូតូធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាម

ភ្នំពេញ៖ស្ត្រីម្នាក់បានបើករថយន្តទំនើបម៉ាក Mercedes ផ្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់បែកក្បាលស្លាប់មួយរំពេច ដែល ហេតុការណ៍នេះ​បានកើតឡើងនៅតាមផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២៣ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ស៊ីន សម្បត្តិ អាយុ៣២ឆ្នាំ នៅភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

មុនកើតហេតុ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1IS-4408 ពីជើងទៅត្បូង ។មកដល់កន្លែងខាងលើក៏មានរថយន្តម៉ាកMeredes ផ្លាកលេខខេមរភូមិន្ទ 06-2-9751បើកបរដោយស្ត្រីម្នាក់បានវ៉ាជែងក៏ជ្រុលទៅបុកម៉ូតូមកពីមុខពេញទំហឹងបណ្តាលជនគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗ។

ចំណែករថយន្តបានបើកអូសម៉ូតូជាច្រើនម៉ែត្រទើបឈប់ អ្នកបើកបរចុះរត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចជំនាញបានចុះវាស់វែង រួចយករថយន្តនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍​រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ