អន្តរជាតិ

បុរសស្តេចពុកចង្កាវែងជាងគេបំផុតមិនដែលកោរមិនដែលកាត់បំបែកកំណត់ត្រាលើកទី៣

កែសម្រួល៖ រ៉ាម៉េត

Sarwan Singh គឺជាបុរសដែលមានពុកចង្កាវែងប្រវែង ២.៥៤ ម៉ែត្រ ស្មើនឹង ៨ ហ្វីត ៣ អ៊ិញ ធ្វើឱ្យគាត់ជាប់ ក្នុងនាមជាអ្នកមានពុកចង្កាវែងជាងគេបំផុតលើប្រុសៗដែលរស់នៅលើលោកយើងនេះ។

ជនជាតិកាណាដាដំបូងគេដែលត្រូវបានគេវាស់ពុកចង្ការនៅឆ្នាំ ២០០៨ មានប្រវែងត្រឺមតែ ២.៣៣ ម៉ែត្រ ស្មើនឹង ៧ ហ្វីត ៨ អ៊ិញ បានបំបែកកំណត់ត្រាលើសពីមុនប្រវែង ១.៧៧ ម៉ែត្រ ស្មើនឹង ៥ ហ្វីត ៩ អ៊ិញ ដែលជារបស់លោក  Birger Pellas ជនជាតិស៊ុយអែត។

ក្រោយមកទៀត លោក Sarwan បានវាស់ពុកចង្ការបស់គាត់ម្តងទៀតរៀបចំដោយ Lo Show dei Record នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១០ ដោយបានបង្កើនតួលេខក្នុងកំណត់ត្រារបស់គាត់ជាមួយនឹងពុកចង្ការប្រវែង ២.៩៩៥ មែត្រ ស្មើនឹង ៨ហ្វីត ២.៥ អ៊ិញ  ។

តែនៅពេលដែលត្រូវបានគេធ្វើការវាស់វែងឡើងវិញនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ វាបានបង្កើនប្រវែងកាន់តែវែងជាងមុន។ សព្វថ្ងៃនេះវាបានប្រែទៅជាពណ៌ប្រផេះបន្តិចហើយ ប៉ុន្តែវានៅតែអស្ចារ្យជាងពេលណាៗទាំងអស់។

លោក Sarwan ដែលជាសាសនាស៊ីក Sikh គាត់មិនដែលកោរពុកចង្ការបស់គាត់នោះទេ។

គោលការណ៍ណែនាំសម្រាប់ការធ្វើកំណត់ត្រាគឺរោមចង្កាត្រូវមានលក្ខណៈធម្មជាតិហើយវាស់នៅពេលដែលវានៅសើមផ្តុំជាមួយគ្នាដែលមិនធ្វើឲ្យប៉ះពាល់ដល់ការវាស់វែងប្រវែងរបស់វា។

ជាទម្លាប់រៀងរាល់ថ្ងៃ លោក Sarwan ប្រើពេលយ៉ាងយូរក្នុងការថែរក្សាពុកចង្ការបស់គាត់។

គាត់យកចិត្តទុកដាក់ជាពិសេសចំពោះរោមនីមួយៗរបស់វា។

គាត់ស្រាយពុកចង្ការបស់គាត់នៅពេលព្រលឹម ហើយចូលទៅក្នុងអាងទឹកជាមួយ។

បន្ទាប់មកពុកចង្ការបស់គាត់ក៏សើមជោគទាំងអស់។

ជំហានបន្ទាប់គឺគាត់ត្រូវកក់រោមពុកចង្កាបន្តិចម្តងៗពីគល់ដល់ចុងហើយសម្អាតវាឲ្យបានស្អាតបំផុត។

ពេលកក់រោមពុកចង្ការួចរាល់ហើយ គាត់ត្រូវលាងសម្អាតវាឱ្យស្អាត រួចលាបក្រែមបន្ទន់រោមជាការស្រេច។

បន្ទាប់មកគាត់ត្រូវទុកវាចំនួន ១០ នាទីបន្ថែមទៀតដើម្បីសម្ងួតពុកចង្ការបស់គាត់ឲ្យស្ងួតទាំងស្រុង។នៅពេលដែលវាស្ងួតហើយគាត់សិតពុកចង្ការបស់គាត់ឲ្យប្រាកដថាគាត់បានលាបវាជោគស្មើគ្នារួចរាល់ហើយ។

លោក Sarwan តាមធម្មតាពុកចង្ការបស់គាត់ត្រូវបានចងនឹងក្រណាត់ជាប់រហូតពេញមួយថ្ងៃ។គាត់ស្រាយវាចេញនៅពេលណាដែលគាត់ទៅចូលរួមក្នុងពិធីផ្សេងៗ ឬពិធីសាសនាជាដើម។

លោក Sarwan និយាយថា គាត់ស្រឡាញ់ពុកចង្ការបស់គាត់ខ្លាំងណាស់បើទោះបីជាគាត់ទុកវាឲ្យវែងបែបនេះធ្វើឲ្យគាត់ចំណាយពេលច្រើនក្នុងការថែរទាំវាក៏ដោយ ក៏គាត់មិនត្អូញត្អែរថាលំបាកនោះទេ។

គាត់បាននិយាយថា គាត់តែងតែជម្នះលើរាល់បញ្ហាប្រឈមនាៗដោយសាពុកចង្កាដ៏វែងហើយគាត់តែងតែប្រាថ្នាចង់បានពុកចង្កាវែងជាងនេះ។

លោក Sarwan ចាត់ទុកពុកចង្ការបស់គាត់ថាជាអំណោយរបស់ព្រះជាម្ចាស់។គាត់បាននិយាយថា “វាត្រូវបានគេមើលឃើញថាជាលក្ខណសម្បត្តិនៃសភាវៈដ៏សំខាន់បំផុតមួយក្នុងនាមជាសាសនិក Sikh” ។

សក់ដែលមិនបានកាត់គឺជាតម្រាប្រណិប័តន៍មួយក្នុងចំនោមតម្រាប្រណិប័តន៍ទាំងប្រាំរបស់សាសនា baptised Sikh  ដែលបានបុណ្យតាមរយៈការជ្រមុជទឹក ហើយបុរសសាសនិក Sikh ងាយស្រួលនឹងសម្គាល់ដោយសាមានពុកចង្កាដ៏វែង។

លោក សាវ៉ាន បានមានប្រសាសន៍ថា “Sikh មានប្រាំតម្រាប្រណិប័ត ការប្រណិបត្តិដោយស្វាមីភក្តីនឹងការក្សាពុកចង្កាគឺជាកាប្រណិប័តន៍ដ៏សំខាន់បំផុត”។”បើគ្មានតម្រាប្រណិប័តន៍ Kes នោះសហគម Sikh ក៏មិនមែនជា Sikh ដែរ ” ។

Sarwan ដំបូងបានផ្លាស់ទៅរស់នៅឯប្រទេសកាណាដា នៅពេលដែលគាត់ត្រូវបានអញ្ជើញឱ្យសូត្រ ធម៌ឧទិសឋាននៅក្នុងព្រះវិហារមាសមួយកន្លែង។

នៅពេលដែលគាត់បានទៅដល់ហើយ សហគមន៍សិក្ខាបទក្នុងស្រុក បានស្នើសុំឱ្យលោកស្នាក់នៅទីនោះ និងធ្វើជាអាចារ្យប្រៀនប្រដៅសាសនាដើម្បីអប់រំធម៌ដល់ពួកគេ។

សហគមន៍ Sikh ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សចង់បានតម្រាប្រណិបត្តិធម៍ដើម្បីបង្រៀនកូនៗ និងក្រុមគ្រួសាររបស់ពួកគេអំពីតម្លៃប្រណិប័តន៍ធម៌នៅក្នុងសហគមន៍ Sikh ។

ដូច្នេះហើយ Sarwan បានបង្កើតជីវិតសម្រាប់ខ្លួនគាត់នៅ Surrey រដ្ឋ British Columbia ជាកន្លែងដែលគេបានទទួលស្គាល់ពុកចង្ការដ៏វែងរបស់គាត់ហើយគាត់ក៏បានរួមចំណែកប្រៀនប្រដៅជំនឿសាសនា Sikh ផងដែរ។

“ ទាំងនេះគឺជាអ្វីដែលព្រះជាម្ចាស់លោកប្រទានឲ្យគាត់ហើយវាមិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនគាត់នោះទេ” ។

សាវ៉ាន់ ជឿជាក់ថា អ្នកដែលមានលក្ខណសម្បត្តិដុះរោមលើផ្ទៃមុខ គួរតែត្រូវបានគេគោរព និងចាត់ទុកថាជាការជូនពរជ័យពីព្រះ។

លោកបានមានប្រសាសន៍ថា “អ្វីៗដែលព្រះជាម្ចាស់បានប្រទានឲ្យគួរតែរក្សាទុក”។

“អ៊ីចឹងបើវាលូតលាស់ អ្នកគួរតែទុកវាឱ្យលូតលាស់តទៅទៀត”។

មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់ Sawan ទាំងអស់គ្នាពោរពេញទៅដោយក្តីមោទនៈចំពោះស្នាដៃបំបែកកំណត់ត្រាពិភពលោករបស់គាត់។

Sarwan បាននិយាយថា “វាជាពេលវេលាដែលប្រកបដោយក្តីរីករាយមួយសម្រាប់ខ្ញុំ និងសហគមន៍ Sikhs អ្វីៗទាំងនេះគឺជាអំណោយរបស់ព្រះជាម្ចាស់” ។

“ក្នុងនាមជាសាសនិក Sikhs ពួកគេទាំងអស់គោរពពុកចង្ការដ៏វែងរបស់ខ្ញុំហើយពួកគេក៏រក្សាពុកចង្ការរបស់គេផងដែរយើងចាត់ទុកថាវាជាពេលវេលាមួយដ៏រំភើបរីករាយសម្រាប់មហាគ្រួសារទាំងមូលនៅក្នុងសហគមន៍” ៕