កម្សាន្ដ

តារាចម្រៀងល្បីៗរបស់កម្ពុជារួមគ្នាហាត់សមបទចម្រៀងថ្មីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ តារាចម្រៀងដែលមានឈ្មោះបោះសំឡេងរបស់កម្ពុជា៤ដួងដែលមានការគាំទ្រខ្លាំងពីមហារជន គឺកំពុងតែហាត់សមបទចម្រៀងថ្មីដែលត្រៀមទុកច្រៀងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ។

នៅក្នុងការហាត់សមនោះឃើញមានតារាចម្រៀងល្បីៗដូចជា លោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, កញ្ញា តន់ ច័ន្ទស៊ីម៉ា និង លោក ខេម ដែលកំពុងសហការគ្នាបានយ៉ាងល្អ។ពិសេសជាងនេះទៅទៀតនោះ បទចំរៀងមួយបទនេះក៏មានអ្នករាំច្រើនរយនាក់ផងដែរ។

បើយោងតាម Facebook ផ្លូវការរបស់ម្ចាស់ផលិកកម្មដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះ ដោយបានបង្ហាញអំពីការហាត់សមបទចម្រៀងថ្មី ដែលមានអ្នកចម្រៀងល្បីៗចូលរួម។ លោកបានសរសេររៀបរាប់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ដែលប្រារព្ធនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ យើងខ្ញុំទាំងអស់បានរួមគ្នាផលិតបទចម្រៀងមួយបទដែលមានចំណងជើងថា ”ស្រឡាញ់អ្វីដែលខ្មែរមាន” ដើម្បីបង្ហាញពីភាពរីកចំរើនរបស់កម្ពុជា។

ក្រោយពីបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង ក៏មានអ្នកនិយមលេងបណ្តាញសង្គម ចូលទៅCommentsជាច្រើន ដោយអ្នកខ្លះនិយាយថា WOW ពិតជាអស្ចារ្យខ្លាំងណាស់អាយដលទាំងបួនច្រៀងចម្រៀងរួមគ្នា ពិតជាព្រឹត្តិការណ៍កម្រនឹងបានឃើញណាស់ I love you my idol, The best ឃើញហើយមិនសរសើរមិនបាន idol ទាំង៤ នឹងមានពាក្យសរសើរច្រើនផ្សេងទៀត៕