កម្សាន្ដ

រាជិនីជិះស្គីពីលើយន្តហោះក្នុងរយៈកម្ពស់ជាង២០០០ម៉ែត្រជាប់ក្នុងកំណត់ត្រាពិភពលោក

កែសម្រួល៖ រ៉ាម៉េត

ស្ត្រីជិះស្គីនាង Leticia Bufoni បានជាប់ក្នុងកំណត់ត្រាពិភពលោកចំពោះការជីះស្គឺលើយន្តហោះនៅក្នុងរយៈកម្ពស់២,៧៥០ម៉ែត្រជាមួយនឹងការប្រថុយនឹងគ្រោះថ្នាក់បំផុត។

នាងគឺមកពីសៅប៉ូឡូអាយុ ២៩ ឆ្នាំ បានរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ភាគខាងត្បូង។នាងបានទាញយកបន្ទះក្តារស្គឺចេញក្រៅនៃផ្នែកខាងក្រោយយន្តហោះដែលកំពុងហោះហើរក្នុងរយៈកម្ពស់ ២,៧៥០ ម៉ែត្រ ស្មើនឹង ៩,០២២ ហ្វីតមើលទៅគួឲ្យតក់ស្លុតបំផុតដែលគេចាត់ទុកថាជាវីរនារីជាប់កំណត់ត្រាជាប្រវត្តិសាស្ត្រ។

ការការជិះស្គីជាមួយនឹងស្ទីលដ៏អស្ចារ្យដែលមិនគួរឱ្យជឿនេះ បានធ្វើឱ្យនាងជាប់កំណត់ត្រាជាប្រវត្តិសាស្ត្រសម្រាប់ការជិះស្គីក្នុងកម្ពស់ដ៏ខ្ពស់បំផុតនៅខាងក្រៅផ្នែកខាងក្រោយយន្តហោះដែលកំពុងតែហោះហើរនៅកណ្តាលអាកាស។

Leticia បានឡើងជិះលើយន្តហោះ C-130 Hercules ដូចគ្នានឹងយន្តហោះដែលគេបានប្រើក្នុងភាពយន្តរឿង Fast & Furious ដែលមានបំពាក់ឆត្រយោងទម្ងន់ជិត ២០ ផោន ស្មើនឹង ៩.១ គីឡូក្រាមរួមជាមួយនឹងក្តារស្គីរបស់នាង មុនពេលជិះចេញពីខាងក្រោយនៃយន្តហោះក្នុង     ខណៈពេលដែលវាកំពុងតែហោះហើរនៅកណ្តាលមេឃានោះ។

Leticia បានជាប់ឯតទគ្គកម្មថ្នាក់មេដាយមាសជាជើងឯកជិះស្គីតាមដងផ្លូវសរុបចំនួនប្រាំដែលបានឈ្នះនៅ X Games ជិះស្គឺតាមដងផ្លូវ ហើយបានឈ្នះមេដាយមាសផ្សេងទៀតសរុបចំនួន ១២ ដែលមេដៃមាសទាំងនេះភាគច្រើនគឺឈ្នះនៅក្នុងវិញ្ញាសារជិះស្គឺនៅក្នុងដូវក្តៅ។

ចំណូលចិត្តដែលប្រកបដោយទេពកោសល្យដ៏គួរឱ្យស្ញប់ស្ញែងរបស់នាងបានធ្វើឱ្យនាងក្លាយជាស្ត្រីដែលមានឧត្តមភាពដ៏ល្បីល្បាញបំផុតក្នុងការជិះស្គី។

នៅពេលដែលនាងធំពេញវ័យនៅឯស្រុកកំណើតរបស់នាង សៅប៉ូឡូ នាងមានចំណូលចិត្តលេងកីឡានៅតាមដងផ្លូវ ។

នៅក្នុងអាយុ ១៤ ឆ្នាំ នាងបានទៅលេងរដ្ឋកាលីហ្វ័រញ៉ាជាលើកដំបូងដើម្បីចូលរួមការប្រកួត X Games ចាប់ពីពេលនោះមកនាងមានចំណូលចិត្តជិះស្គីលើទឹកកក។

នៅក្នុងក្តីស្រមៃរបស់នាង Leticia មានបំណងបង្កើតឯតទគ្គកម្មប្រកបដោយវិជ្ជមានក្នុងវិស័យកីឡាដោយប្រើគំនិតច្នៃប្រឌិតជាមួយនឹងស្ទិលថ្មីៗឲ្យបានលើសពីការំពឹងទុក។

ក្នុងតួនាទីជាដៃគូរបស់ក្រុម Red Bull Brazil នាងបានផ្តោតគោលដៅពង្រឹងការហ្វឹកហាត់កាយសម្បទារួមទាំងផ្លូវចិត្តដើម្បីបំបែកឯតទគ្គកម្មជាប់ក្នុងកំណត់ត្រាជាប្រវត្តិសាស្ត្រ។

Leticia បានរុញស្គឺជីះចេញជាមួយនឹងចលនាញ័រញាក់ដែលជាស្ទិលបញ្ចូលគ្នាជាមួយនឹងក្បាច់ជិះស្គឺ ៥០/៥០ និងស្ទីលធ្វើឲ្យស្គឺរអិលបត់បែននៅពេលយន្តហោះកំពុងហោះហើរ។ វិធីនេះ Leticia បានបង្កើតក្បាច់ថ្មីសម្រាប់ឈុតជិះស្គី។

“គេគិតថាខ្ញុំជាមនុស្សឡប់ៗដំបូងគេដែលជិះស្គីក្នុងយន្តហោះ ហើយមានចលនាញ័ញាក់នៅលើអាកាស។ ខ្ញុំមិនដែលជិះស្គីលើយន្តហោះទេហើយខ្ញុំក៏មិនដឹងថាអាចធ្វើបានឬក៏មិនបានផងដែ។  ខ្ញុំនៅមិនទាន់ដឹងថាការងានេះនឹងសម្រេចបានលទ្ធផលដូចដែលធ្លាប់ទទួលបាននោះទេ”។

Leticia  Bufoni ក៏បានហ្វឹកហាត់លោតពីលើមេឃជាមួយសមាជិកក្រុម Bull Air Force ដ៏ល្បីល្បាញគឺ លោក Jeffrey Provenzano ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេពកោសល្យរបស់នាង។សូមអបអរសាទរ Leticia ចំពោះឯតទគ្គកម្មដែលបានជាប់កំណត់ត្រាជាច្រើនទៀត៕