សន្ដិសុខសង្គម

រកម្ចាស់រថយន្ត២គ្រឿងគេយកមកប្លុងចោល៥ថ្ងៃមកហើយស្ថិតជាអាថ៌កំបាំង​

កំពង់ធំ៖កម្លាំងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវរកម្ចាស់រថយន្តចំនួន២គ្រឿង ដែលគេយកមកប្លុងចោលរយៈពេល៥ថ្ងៃកន្លងមកហើយ គឺស្ថិតជាអាថ៌កំបាំង។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា កាលពីថ្ងៃ​ទី​២១ ខែមីនា ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​​ថា មាន​រថយន្ត​​២​គ្រឿង​ត្រូវ​គេ​ជិះ​យក​មក​ចត​ទុក​ចោល។រថយន្តនោះប្រទះឃើញ​នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៤ ​លើ​​ផ្លូវ​ក្រួស​ក្រហម​ពី​ឃុំ​ត្រពាំង​ឫស្សី ស្រុក​ស​ន្ទុ​ក ទៅ​​ឃុំ​ទំ​រីងស្រុក​សណ្តាន់ ខេត្តកំពង់ធំ។

រថយន្ត​ទាំង​២​គ្រឿង​​​នេះម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស បានបែក​កង់​ក្រោយ​ទាំង​២ ​​ផ្លា​ក​លេខ ភ្នំពេញ 2U-1008 និង​​ម៉ាកស៊ីអ័​រ​វី ពណ៌​ទឹកប្រាក់ ផ្លា​ក​លេខភ្នំពេញ 2A-6453 ។រថយន្តត្រូវ​បាន​គេ​យក​មក​ទុក​ចោល​នៅ​កន្លែងខាងលើ​ចំនួន​៥​ថ្ងៃ​មក​ហើយ ដោយ​មិនឃើញ​មាន​ម្ចាស់មកយក ឬសមត្ថកិច្ចពាក់ព័ន្ធ​មកពិនិត្យឡើយ​។

ករណី​​​​នេះមន្ត្រីអាជ្ញាធរបានអំពាវនាវរក​អ្នក​បាត់​រថយន្តដែល​មាន​ភិនភាគ​ដូច​ខាងលើ សូម​មក​ទាក់ទង​នគរបាល​ប៉ុស្តិ៍​ក្រយា ​ដើម្បី​ពិនិត្យ​លើ​រថយន្ត​ទាំង​២​គ្រឿង​នេះ៕ដោយ៖វិចិត្រ