សេដ្ឋកិច្ច

កម្មការិនីរោងចក្រនៅខេត្តកណ្តាលម្នាក់ឈ្នះរង្វាន់ធំ១០០លានរៀលពីភេសជ្ជៈប៉ូវខារ៉ាបាវ

កណ្តាល៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន១០០លានរៀល។

កម្មការិនីដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវខាងលើនេះមានឈ្មោះ ស្រ៊ាន រ៉ានី អាយុ២៣ឆ្នាំបានប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃ មុនពេលចេញទៅធ្វើការនៅរោងចក្រ អ្នកនាង ក៏ដូចជាស្វាមីផងដែរ ដែលបម្រើការងារនៅរោងចក្រដូចគ្នា តែងទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវទុកសម្រាប់ទទួលទាន ព្រោះក្រៅពីអាចជួយឱ្យមានកម្លាំង ថែមទាំងអាចបំបាត់ភាពងងុយដេកបានយ៉ាងមានប្រសិទ្ធភាព។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ពេលនេះ គឺជារឿងដែលភ្ញាក់ផ្អើលបំផុត ពោលគឺកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចេញទៅធ្វើការ អ្នកនាងបានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវពីអ្នកលក់ស្ថិតនៅក្បែរស្ពានលេខ ៥២ ចំនួនមួយកំប៉ុង លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកនាងក៏ស្រែកប្រាប់អ្នកលក់ និងអ្នកដែលក្បែរគ្នាឱ្យមជួយមើល ហើយក៏ទូរសព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទដែលមាននៅជាប់នឹងក្រវិលកំប៉ុងតែម្ដង។

អ្នកនាង ស្រ៊ាន រ៉ានី បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់១០០លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់អ្នកនាង ហើយក្រោយពេលទទួលបាន អ្នកនាងនឹងយកមួយចំនួនសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបររកស៊ីនៅផ្ទះ ដើម្បីអាចរកបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកនាងក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់៕

អត្ថបទ៖ ក្រុមហ៊ុន