សន្ដិសុខសង្គម

នាំជនសង្ស័យ២នាក់ទៅតុលាការករណីឆក់យកទូរសព្ទពីជនជាតិចិន

ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ករណីឆក់យកទូរសព្ទដៃពីជនជាតិចិន រួចបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែមីនានេះ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ជនសង្ស័យចំនួន២នាក់​ពាក់ព័ន្ធករណីឆក់យកទូរសព្ទ ហើយបានបញ្ជូនទៅតុលាការដើម្បីសាកសួរ។ ជនសង្ស័យឈ្មោះ សុខ ពេជ្រ អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យនិងឈ្មោះ ស្រ៊ុន ម៉េងលាង អាយុ២៣ឆ្នាំ នៅកន្លែងជាមួយគ្នា។

ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជិត៣០ឆ្នាំ ជនជាតិចិន ។ក្រោយកើតមានករណីនេះជនរងគ្រោះបានដើរចេញទៅបាត់ មិនបានដាក់ពាក្យបណ្តឹងទេ។បច្ចុប្បន្នជនសង្ស័យ​ស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ