អន្តរជាតិ

ជីវិតដ៏អភ័ព្វរបស់ស្វាហ្គោរីឡាដែលគេកំពុងតែឃុំបំបិទសិទ្ធិសេរីភាពនៅទីក្រុងបាងកក

កែសម្រួល៖ រ៉ាម៉េត

នៅលើហាងមួយមានកម្ពស់ប្រាំពីរជាន់មានលក់ទឹកអប់ និងខោទ្រនាប់ក្នុងនីឡុងក្នុងតម្លៃថោកៗមានសត្វស្វាប្រភេទ ហ្គោរីឡា អង្គុយនៅតែម្នាក់ឯងក្នុងទ្រុងដ៏កម្សត់ ដែលវាចាត់ទុកថា ជាផ្ទះរបស់វាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ បើទោះបីជាធ្លាប់មានភ្លើងឆេះទីនេះម្តងរួចមកហើយក៏ស្វានេះនៅតែជាប់ក្នុងឃុំនៅទីនេះដដែល។

មានសកម្មជននៅលើពិភពលោកបានធ្វើយុទ្ធនាការតស៊ូមតិជាយូរយារណាស់មកហើយទាមទារឱ្យសត្វស្វានេះត្រូវបានផ្លាស់ប្តូរពីសួនសត្វប៉ាតា ដែលមានទីតាំងនៅលើកំពូលផ្សារទំនើបបាងកកចេញ។​ ក្នុងនោះមានដូចជាតារាចម្រៀងល្បីៗ Cher និងតារាសម្តែង Gillian Anderson បានបន្លឺសំឡេងរបស់ពួកគេក្នុងការទាមទារមួយនេះកាលពីឆ្នាំ ២០២០កន្លងមក ។

ប៉ុន្តែគ្រួសារដែលជាម្ចាស់សត្វស្វាឈ្មោះ Bua Noi បានប្រឆាំងនឹងសម្ពាធសាធារណមតិ និង  រដ្ឋាភិបាលឲ្យគេដោះលែងសត្វដែលជិតផុតពូជមួយក្បាលនេះ។

សត្វស្វាហ្គោរីឡាដែលបានរស់នៅក្នុងសួនប៉ាតាអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ ប៉ុន្តែករណីរបស់វាបានក្លាយជាករណីចម្រូងចម្រាស់ម្តងទៀតនៅក្នុងខែនេះ ក្រោយពីសួនសត្វមួយនេះបានផ្តល់ជារង្វាន់ ១០០,០០០ បាត (២,៨០០ ដុល្លារ)ដើម្បីតាមចាប់ខ្លួនអ្នកណាដែលសរសេនៅលើជញ្ជាំងនៃផ្សារទំនើបរថា “Free Bua Noi!” ដោះលែងស្វា។

វាគួឲ្យខកចិត្តយ៉ាងខ្លាំងនៅពេលដែលប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យវិលត្រឡប់មកវិញបន្ទាប់ពីជំងឺរាតត្បាត ដោយមានភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តមានមនុស្សម្នាជាច្រើនមានចំណាប់អារម្នចំពោះសត្វព្រៃនៅក្នុងព្រះរាជាណាចក្រមួយនេះ ។

សួនសត្វរបស់ប្រទេសដ៏ល្បីល្បាញមួយនេះត្រូវបានគេរំលោភបំពានហើយព្យាយាមដាក់ខ្លួនថាជាអ្នកចូលចិត្តបរិស្ថានសម្រាប់ការថតរូប Selfie ជាមួយសត្វខ្លា និងសត្វដំរីដែលគេយល់ថាសត្វទាំងនេះវាអន្ទះសាចង់បានការផ្លាស់ផ្តូរទីកន្លែងរបស់ពួកវា។

អាជ្ញាធរបានអនុម័តច្បាប់បរិស្ថានថ្មី ដែលភាគច្រើនផ្តោតលើការទប់ស្កាត់ការរំលោភបំពានលើសត្វពីកំណើត ហើយច្បាប់ទាំងនេះមិនគ្របដណ្តប់លើសួនសត្វឯកជនដូចជាប៉ាតា ឬសត្វមិនមែនមានដើមកំណើតដើមដូចជា Bua Noi នោះទេ។

នាយកការិយាល័យអភិរក្សសត្វព្រៃជាតិលោក Padej Laithong បានប្រាប់ AFP ថាសួនសត្វ Pata នៅតែអាចបើកជាលក្ខណៈឯកជនបាន ពីព្រោះច្បាប់អភិរក្ស និងច្បាប់ការពារសត្វព្រៃនៅមិនទាន់ត្រូវបានអនុវត្តលើសួនសត្វឯកជននៅឡើយទេ”។

បទប្បញ្ញត្តិស្តីពីសុខុមាលភាពសត្វត្រូវបានត្រួតពិនិត្យទៅលើតែសួនសត្វដែលគ្រប់គ្រងដោយរដ្ឋចំនួនប្រាំបីតែប៉ុណ្ណោះ ហើយសម្រាប់សួនសត្វឯកជន ក្រុមមន្ត្រីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទីតាំងទាំងនោះចំពោះការអនុវត្តឲ្យស្របតាមការណែនាំរបស់អាជ្ញាប័ណ្ណ។

លោក Padej បានថ្លែងថា ប៉ាតាបានដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណ មុនពេលផុតកំណត់គាត់បាននិយាយបន្ថែមថា គាត់មានការព្រួយបារម្ភភាគច្រើនទៅលើសុវត្ថិភាពអគ្គិភ័យរបស់អគារមិនមែនសំដៅទៅលើតែសុខុមាលភាពរបស់សត្វនោះទេ។

លោកបានបន្តថា “ ព័ត៌មានលម្អិតអំពីបញ្ហាទាំងអស់នេះត្រូវតែឆ្លើយតបមុនពេលអាជ្ញាប័ណ្ណអាចត្រូវបានបន្ត ផ្អាក ឬដកហូតវិញ  ។

  • នាងត្រូវបង្ខំចិត្តរស់នៅតាមរបៀបរបស់វាៈ

តំណាងសួនសត្វប៉ាតានៅមិនទាន់បានបញ្ជូនសេចក្តីឆ្លើយតបលើការស្នើសុំធ្វើអត្ថាធិប្បាយលម្អិតត្រឡប់មកវិញនៅឡើយទេ។

ក៏ប៉ុន្តែសួនសត្វបានធ្វើការស្តីបន្ទោសដល់ជនបរទេសលើការរិៈគន់របស់ពួកគេលើបញ្ហាសត្វស្វាមួយក្បាលនេះ ម្ចាស់សួនសត្វបានកត់សម្គាល់ឃើញថាសួនសត្វជុំវិញពិភពលោក គេចិញ្ចឹមសត្វស្វាហ្គោរីឡាដោយគ្មានបញ្ហា។

អ្នកគ្រប់គ្រងបាននិយាយថានៅក្នុងសេចក្តីថ្លែងការណ៍ចំនួនប្រាំមួយទំព័រដែលបានចេញផ្សាយបន្ទាប់ពីឧប្បត្តិហេតុនៃគំនូរជីវចលនិយាយថា “មិនមានពលរដ្ឋនៃប្រទេសណាមួយនៅលើពិភពលោកបានវាយប្រហារប្រទេសរបស់ពួកគេសម្រាប់ការកាន់កាប់សត្វហ្គោរីឡានោះទេ លើកលែងតែនៅក្នុងប្រទេសថៃ” ។

ពួកគេបាននិយាយថា សត្វស្វាហ្គោរីឡា ត្រូវបានគេមើលថែយ៉ាងល្អពេញមួយជីវិតរបស់វា បើទោះបីជាវាគេត្រូវចំណាយអស់ប្រាក់ច្រើនយ៉ាងណាក៏ដោយ។

ស្វាហ្គោរីឡាហៅថា Bua Noi ត្រូវបានគេរាយការណ៍ថាមានអាយុច្រើនឆ្នាំនៅពេលដែលវាត្រូវបានគេនាំមកពីប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ១៩៩២។ តាមធម្មតាស្វា Gorillaមានអាយុជាមធ្យមមិនលើសពី ៤០ ឆ្នាំ នេះបើយោងតាម IUCN សត្វស្វានេះបានចំណាយជីវិតជាច្រើនឆ្នាំរស់នៅក្នុងសួនសត្វប៉ាតា។

លោក Edwin Wiek មកពីអង្គការ Wildlife Friends Foundation Thailand ដែលមានគោលបំណងអប់រំមនុស្ស និងស្តារជីវិតសត្វឡើងវិញបានប្រាប់ AFP ថា “សត្វនេះត្រូវតែចាកចេញពីក្នុងទ្រុង” ។

“នាងមិនអាចមើលឃើញព្រះអាទិត្យ ព្រះចន្ទនោះទេ។ នាងនៅតែក្នុងទ្រុងស៊ីម៉ងត៍ដែលមានបង្អួចកញ្ចក់”។

ក្នុងខណៈដែលមានសម្ពាធពីអន្តរជាតិទាមទារឲ្យមានការដោះលែងស្វា Bua Noi បានកើនឡើងកាលពីឆ្នាំមុន សួនសត្វដែលគ្រប់គ្រងដោយគ្រួសារឯកជនពួកគេបានច្រានចោលការផ្តល់របាយការណ៍ថាមានការផ្តល់ប្រាក់ចំនួន ៣០ លានបាត (៨៨០,០០០ ដុល្លារ) ពីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃ ដោយនិយាយថាសត្វស្វាហ្គោរីឡាចាស់ពេកមិនអាចយកវាទៅស្រុកកំណើតដើមវាវិញបានទេ។

ក៏ប៉ុន្តែក្រុមសកម្មជននិយាយថាចំពោះចំណុចនេះពួកគេបានទទូចថាទ្រុងដែលដាក់សត្វស្វាហ្គោរីឡា ដែលជាសត្វទំលាប់រស់នៅលើទីខ្ពស់ក្នុងព្រៃមិនមែនត្រូវដាក់ឲ្យរស់នៅក្នុងកន្លែងដែលចង្អៀតជាប់ៗគ្នាមិនដូចនៅក្នុងព្រៃគឺវាមិនសមស្របនោះទេ។

លោក Wiek បាននិយាយថា “នាងត្រូវតែរស់នៅតាមរបៀបរបស់ខ្លួននាងផ្ទាល់ ឬយ៉ាងហោចណាស់នៅខាងក្រៅទ្រុង ហើយមានឱកាសខ្លះដើម្បីមើលទស្សនីយភាពធម្មជាតិ ដូចជាមានសត្វស្លាបហើរជុំវិញ”ជាដើម។

ក្រុមអភរក្សសិទ្ធិសត្វផ្សេងទៀតបានបន្តសកម្មភាពទៀតដូចជា អង្គការ People for Ethical Treatment of Animals (PETA) ដែលបានធ្វើការតវ៉ាជាច្រើនឆ្នាំមកហើយ បាននិយាយថាស្វា Bua Noi “កំពុងរងទុក្ខវេទនាខាងផ្លូវចិត្តយ៉ាងខ្លាំង”។

នៅរៀងរាល់ចុងសប្តាហ៍ មានក្មេងៗ និងឪពុកម្តាយរបស់គេនាំគ្នាឡើងជណ្តើរយន្តទៅកាន់សួនសត្វ នៅលើដំបូលដែលមានស្វា Bua Noi នឹងមានសត្វស្វា Orangutans និងបក្សីត្រូពិចខ្លះៗ។

សត្វពពែក៏បានស្វាគមន៍អ្នកទស្សនា មុនពេលពួកគេទៅមើលស្វា Bua Noi ហើយមានធូលីនៅលើអគារ និងកំទេចកំទីជាច្រើនដែលគ្របដណ្ដប់ពាសពេញសួនសត្វ។

នៅទីនោះ សត្វស្វាដ៏ធំសម្បើមមើលទៅហាក់បីដូចជានៅដដែល ដោយជាប់គាំងនៅពីក្រោយរបារដែក និងបង្អួចកញ្ចក់ដែលមានតែសម្បកកង់យោលសម្រាប់កំដរវាតែប៉ុណ្ណោះ។

ប្រភព៖Rfi