អន្តរជាតិ

Su-35 របស់រុស្ស៊ីហោះដេញយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក២គ្រឿង

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី Su-35 បានហោះហើរពីលើសមុទ្រ​បាល់ទិកនៅសប្តាហ៍នេះ ក្រោយបានឃើញយន្តហោះទម្លាក់គ្រាប់បែកអាមម៉េរិក B-52 ហោះឆ្លងកាត់។

នេះដោយយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានដកស្រង់ និងចុះផ្សាយ។ ក្រសួងបាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែមីនាឆ្នាំ ២០២៣ រ៉ាដានៃកងកម្លាំងការពារដែនអាកាសរុស្ស៊ីនៃស្រុកយោធាខាងលិច ដែលឈរជើងបំពេញ​កាតព្វកិច្ចបានរកឃើញគោលដៅអាកាសចំនួនពីរ ដែលហោះហើរក្នុងទិសដៅនៃព្រំដែនរដ្ឋនៃ​សហព័ន្ធរុស្ស៊ីលើសមុទ្របាល់ទិក” ។ មជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិ នៃក្រសួងការពារជាតិរុស្ស៊ី បានកំណត់អត្តសញ្ញាណយន្តហោះអាម៉េរិកចំនួនពីរនោះ ថាជាយន្តហោះទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រប្រភេទ B-52H​ យ៉ាងពិតប្រាកដ។

ក្រសួងរុស្ស៊ីបានបន្ថែមថា ទោះជាយ៉ាងណា យន្តហោះចម្បាំងរុស្ស៊ី Su-35 ត្រូវបានបញ្ចេញឲ្យហោះទៅ​ទប់ស្កាត់យន្តហោះអាម៉េរិកទាំងពីរគ្រឿងនោះរហូតបានផ្លាស់ទីឆ្ងាយពីព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៊ី មិនឲ្យមានការរំលោភលើព្រំដែនរដ្ឋឡើយ។ ជុំវិញព័ត៌មាននេះ គេនៅមិនទាន់ទទួលបានដំណឹង​ណាមួយអាម៉េរិកនៅឡើយទេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា