ចំណេះដឹង

អ្នកបុរាណវិទ្យាបានរកឃើញផ្នូររាជវង្សថាំងកាលពីជាង១ពាន់ឆ្នាំនៅប្រទេសចិន

ដោយ៖សហការី

យោងតាមទីភ្នាក់ងារវិទ្យាស្ថានផ្នែកបុរាណវិទ្យាខេត្តសាន ស៊ី បានឱ្យដឹងថា ផ្នូរបុរាណចំនួន ៣ដែលមានអាយុតាំងពីសម័យកាលរាជវង្សថាំង (៦១៨-៩០៧) ត្រូវបានគេរកឃើញនៅក្នុងខេត្តសានស៊ី ស្ថិតនៅភាគខាងជើងរបស់ប្រទេសចិន។

ទីភ្នាក់ងារវិទ្យាស្ថានបានថ្លែងថា ផ្នូរដែលមានរាងដូចផែនដី និងមានចារឹកកាលបរិច្ឆេទច្បាស់លាស់ ត្រូវបានគេរកឃើញនៅជិតមជ្ឈមណ្ឌលកីឡាមួយកន្លែងស្ថិតនៅក្នុងទីក្រុង Changzhi នៅពេលនោះគេបានជីកកកាយរកឃើញថា ផ្នូរបុរាណទាំងឡាយនេះនៅក្នុងចន្លោះខែមេសានិងខែឧសភា ក្នុងឆ្នាំ ២០២២។មានផ្នូរបុរាណចំនួន៣០ត្រូវបានគេជីករកឃើញ។

លោក Li Hui ដែលចូលរួមក្នុងសកម្មភាពជីកបាននិយាយថា ក្នុងចំណោមផ្នូរទាំងនោះមានផ្នូរចំនួន៥មានចុះកាលបរិច្ឆេទនៅក្នុងរជ្ជកាលរាជវង្សថាំង និង ២៥ ទៀតចុះកាលបរិច្ឆេទក្នុងរជ្ជកាលរាជវង្ស Ming និង រាជវង្ស Qingក្នុងចន្លោះឆ្នាំ (១៣៦៨-១៩១១) ។

ក្រៅពីផ្នូរបុរាណទាំងបីសម័យកាលរាជវង្សថាំងដែលមានចុះកាលបរិច្ឆេទច្បាស់លាស់  (៦១៨-៩០៧) ក្រុមបុរាណវិទូក៏បានរកឃើញបំណែកនិងវត្ថុដែលគេបានកប់ទុកចំនួន ៤៨ ប្រភេទ ដែលរួមទាំងរូបចម្លាក់បានមកពីចិនដីគោកចំនួន ៥ ប្រភេទដែលត្រូវបានគេរក្សាទុកយ៉ាងល្អ និងឈុតប៉ាន់តែដែលមានស្ថានភាពខុសៗគ្នាផងដែរ។

លោក Li បានថ្លែងអោយដឹងថា “ដោយផ្អែកលើសភាវៈ epitaphs របស់ផ្នូរទាំងបីខាងលើនេះ យើងដឹងថាម្ចាស់របស់ផ្នូរទាំងបីខាងលើនេះសុទ្ធតែជាពួកមន្ត្រីទាំងអស់” ។ “ការរកឃើញទាំងនេះត្រូវបានផ្តល់នូវកម្មវត្ថុថ្មីមួយសម្រាប់ការសិក្សាអំពីផ្នូរបុរាណសម័យកាលមុនៗ និងវប្បធម៌សង្គមតាំងពីបុរាណកាល”៕