ចំណេះដឹង

មន្ទីរបញ្ចកោណរកឃើញថាអ្នកបើកយន្តហោះយោធាអាម៉េរិកអាចមានជំងឺមហារីកក្នុងអត្រាខ្ពស់

ដោយ៖សហការី

មន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិកបានឲ្យដឹងថា ការសិក្សារបស់ខ្លួនបានរកឃើញថាមានអត្រាខ្ពស់នៃជំងឺមហារីកនៅក្នុងចំណោមអ្នកបើកយន្តហោះយោធាអាម៉េរិក។

នេះជាលើកទីមួយហើយ ដែលគេបង្ហាញថាមាននាវិកជើងគោកដែលជាអ្នកចាក់សាំង ថែទាំ និងបាញ់បង្ហោះយន្តហោះទាំងនោះក៏មានជំងឺនេះដែរ។

Associated Press បានរាយការណ៍ថា មន្ទីរបញ្ចកោណបានចេញផ្សាយការសិក្សានេះនៅដើមខែកុម្ភៈ។ សារព័ត៌មាន AP បានសរសេរកាលពីថ្ងៃអាទិត្យទី ១៩ ខែមីនាថា យោធាចូលនិវត្តន៍ដែលជាអតីតអាកាសយានិកបានស្វែងរកទិន្នន័យនេះជាយូរមកហើយ។

សារព័ត៌មាន AP បានរាយការណ៍ថា ការសិក្សារយៈពេលមួយឆ្នាំនៃសមាជិកសេវាកម្មជិត ៩០០,០០០ នាក់ដែលបានជិះយន្តហោះ ឬធ្វើការលើយន្តហោះយោធារវាងឆ្នាំ ១៩៩២ និង ២០១៧ បានរកឃើញថាពួកគេមានជំងឺមហារីកស្បែក៨៧% ដែលជាអត្រាខ្ពស់ជាង ៣៩% នៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតទៅទៀត ។ ទន្ទឹមនឹងនោះ ពួកប្រុសៗមានជំងឺមហារីកក្រពេញប្រូស្តាតក្នុងអត្រាខ្ពស់ដល់ទៅ ១៦% ហើយស្ត្រីមានជំងឺមហារីកសុដន់ក្នុងអត្រាខ្ពស់គឺដល់ទៅ១៦%។សារព័ត៌មាន APបានរាយការណ៍ថា សរុបសេចក្តីមកក្រុមអាកាសយានិកមានអត្រាខ្ពស់ជាងដល់ទៅ ២៤% នៃជំងឺមហារីកគ្រប់ប្រភេទ។

ការសិក្សាបានបង្ហាញជំងឺមហារីកខួរក្បាល និងប្រព័ន្ធប្រសាទ មានអត្រាខ្ពស់ជាងដល់ទៅ ១៩%ក្នុងចំណោមបុគ្កលិកមូលដ្ឋាន ព្រមទាំងមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ១៥% និងអត្រាខ្ពស់នៃជំងឺមហារីកតម្រងនោម ៩% ដែលជាអត្រាខ្ពស់ជាងគេផងដែរក្នុងចំណោមបុគ្គលិកមូលដ្ឋានទាំងនោះ ។

ទន្ទឹមនឹងនេះគេបានរកឃើញថា អត្រាទូទៅសម្រាប់ជំងឺមហារីកគ្រប់ប្រភេទគឺខ្ពស់ជាង ៣%។

មានមនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺមហារីកនៅអាយុ ៦១ ឆ្នាំនោះគឺអ្នកបើកយន្តហោះចម្បាំង Navy A-6 Intruder ឈ្មោះលោក Jim Seaman ។ គាត់បានទទួលមរណកាលនៅក្នុងឆ្នាំ ២០១៨ ។

សារព័ត៌មាន Associated Press បានរាយការណ៍ឲ្យដឹងថា គាត់ស្ថិតក្នុងចំណោមអ្នកបើកយន្តហោះមួយក្រុម ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។

ស្រ្តីដែលជាភរិយាមេម៉ាយរបស់គាត់ អ្នកស្រី Betty Seaman ក៏ជាផ្នែកមួយនៃក្រុមអាកាសយានិកដ៏ធំមួយដែរហើយប្តីប្រពន្ធដែលនៅរស់រានមានជីវិតបានបញ្ចុះបញ្ចូលសភានិងមន្ទីរបញ្ចកោណ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីស្វែងរកចំនួនអ្នកបើកយន្តហោះនិងនាវិកដែលមានជំងឺមហារីក ។

មន្ទីរបញ្ចកោណបានទទួលស្គាល់ថា ការសិក្សានេះនៅមានចន្លោះប្រហោង ដែលទំនងជានាំទៅដល់ការរាប់ចំនួននៃករណីជំងឺមហារីក។

ទិន្នន័យជាមូលដ្ឋានក្នុងប្រព័ន្ធសុខមាលភាពរបស់កងយោធាដែលប្រើសម្រាប់ការសិក្សានៅមិនទាន់មានបញ្ជាក់អំពីទិន្នន័យមហារីកដែលអាចយកជាផ្លូវការបាននោះទេរហូតដល់ឆ្នាំ ១៩៩០ ដូច្នេះប្រហែលជាគេមិនរាប់បញ្ចូលអ្នកបើកយន្តហោះដែលធ្លាប់បើកបយន្តហោះកាលពីជំនាន់ដើមក្នុងទសវត្សរ៍មុនៗ។

  • មានដំណឹងល្អខ្លះៗផងដែរ

ទោះជាយ៉ាងណាក៏មានដំណឹងល្អមួយចំនួនដែលត្រូវបានគេរាយការណ៍ផងដែរ។

មានអត្រាទាបចំពោះជំងឺមហារីកសួតសម្រាប់បុគ្គលិកអាកាស និងអាកាសយាននិក ហើយមានអត្រាទាបចំពោះជំងឺមហារីកប្លោកនោម និងពោះវៀនសម្រាប់ក្រុមអាកាសយានិកផងដែរ។

បន្ទាប់ពីកែតម្រូវការបញ្ជាក់អំពីអាយុ ភេទ និងជាតិសាសន៍ ទិន្នន័យក៏បានប្រៀបធៀបសមាជិកសេវាកម្មជាមួយនឹងប្រជាជនទូទៅរបស់សហរដ្ឋអាម៉េរិកផងដែរ។

មន្ទីរបញ្ចកោណបានថ្លែងថា ការសិក្សាថ្មីនេះគឺជាផ្នែកមួយធំ និងទូលំទូលាយបំផុតដែលបានប្រព្រឹត្តទៅរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ការសិក្សាពីមុនបានផ្តោតទៅលើតែអ្នកបើកយន្តហោះរបស់កងទ័ពអាកាសប៉ុណ្ណោះ ហើយក្រោយមកក៏ទើបរកឃើញនូវអត្រាខ្ពស់នៃជំងឺមហារីក ខណៈពេលនោះក៏ចាប់ផ្តើមមើលទៅលើគ្រប់សេវាកម្មទាំងអស់ និងបញ្ចូលទាំងបុគ្គលិកអាកាស និងជើងគោកផងដែរ។

ទោះបីជាមានវិធីសាស្រ្តកាន់តែទូលំទូលាយក៏ដោយ ក៏មន្ទីរបញ្ចកោណបានព្រមានថា ចំនួនករណីជំងឺមហារីកពិតប្រាកដទំនងជានៅមានខ្ពស់ជាងនេះ ដោយសារតែមានគម្លាតនៅក្នុងទិន្នន័យ ដែលគេបាននិយាយថាដំណោះស្រាយលើបញ្ហានេះកំពុកតែមានដំណើរការហើយ។

សារព័ត៌មាន AP បានកត់សម្គាល់ថា ការសិក្សានេះមានការទាមទារដោយសភានៅក្នុងការប្រើប្រាស់ច្បាប់ការពារជាតិឆ្នាំ ២០២១។ឥឡូវនេះ ដោយសារតែគេបានរកឃើញថានៅមានអត្រាខ្ពស់ជាងនេះ មន្ទីរបញ្ចកោណត្រូវតែធ្វើការពិនិត្យឡើងវិញឲ្យកាន់តែធំជាងមុន ដើម្បីស្វែងយល់ពីមូលហេតុដែលបណ្តាលឲ្យក្រុមនាវិកឈឺ។

មន្ទីរបញ្ចកោណមានការលំបាកដើម្បីបង្ហាញថាការសិក្សាថ្មី “មិនមានន័យថាការបម្រើយោធានៅក្នុងអាកាសយានិកឬមុខរបរនាវិកជើងគោកធ្វើឲ្យមានជំងឺមហារីកទេពីព្រោះនៅមានកត្តាដ៏គួរឱ្យសង្ស័យជាច្រើនដែលមិនអាចគ្រប់គ្រងបានក្នុងការវិភាគទិន្នន័យនេះ” ដូចជា ប្រវត្តិគ្រួសារ ជំងឺមហារីក អាកប្បកិរិយាជក់បារី ឬការប្រើប្រាស់គ្រឿងស្រវឹងជាដើម។

 

  • មូលដ្ឋាននៃជំងឺមហារីកក្រពេញប្រូស្តាត

ទន្ទឹមនឹងនេះ ការសិក្សាខុសៗគ្នាបានរកឃើញថា បុរសដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាតជាមូលដ្ឋានដែលចង់ជៀសវាងការវះកាត់ភ្លាមៗ ឬកាបាញ់កាំរស្មីដែលគេអាចជ្រើសរើសដោយសុវត្ថិភាព ដើម្បីតាមដានជំងឺ នេះគឺជាវិធីព្យាបាលមួយផងដែ។

បើតាមការចេញផ្សាយកាលពីសប្តាហ៍មុនក្នុង New England Journal of Medicineនេះបានបង្ហាញពីការសិក្សាថ្មីមួយ ។

អ្នកស្រាវជ្រាវក្នុងការសិក្សាបានបកស្រាយថា ពួកបុរសៗភាគច្រើនមិនគួរមានការភ័យស្លន់ស្លោ ឬប្រញាប់ប្រញាល់ក្នុងការសម្រេចចិត្តព្យាបាលក្រោយពីបានធ្វើរោគវិនិច្ឆ័យនោះទេ ព្រោះអត្រាមរណភាពដោយសារជំងឺមហារីកមានរយះ ១៥ ឆ្នាំក្រោយដូច្នេះវានៅមានកម្រិតទាបនៅឡើយដោយមិនគិតបញ្ចូលទាំងការព្យាបាលនោះទេ៕