អន្តរជាតិ

អាម៉េរិកផ្តល់ជំនួយយោធាថ្មី៣៥០លានដុល្លារដល់អ៊ុយក្រែន

សហរដ្ឋអាម៉េរិកប្រកាសផ្តល់ជំនួយយោធាថ្មីតម្លៃ ៣៥០លានដុល្លារដល់អ៊ុយក្រែន    ខណៈរួមមាននូវគ្រាប់រំសេវនៃប្រព័ន្ធបាញ់ HIMARS ជាច្រើនគ្រាប់។

នេះដោយយោងតាមសេចក្តីថ្លែងការណ៍រួមចេញដោយរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Antony Blinken កាលពីថ្ងៃចន្ទទី ២០ ខែមីនាសប្តាហ៍នេះ។ ជំនួយថ្មីរបស់អាម៉េរិកនេះមានតម្លៃ ៣៥០លានដុល្លារ ជាជំនួយផ្នែកយោធាថ្មីមួយទៀតក្នុងការប្តេជ្ញាចិត្តរបស់អាម៉េរិកផ្តល់ជូនប្រទេសអ៊ុយក្រែន ដែលទទួលរងការឈ្លានពានពីរុស្ស៊ី។ “កញ្ចប់ជំនួយយោធានេះ រួមមានគ្រាប់រំសេវទុក​ដាក់បាញ់ជាមួយប្រព័ន្ធចល័ត HIMARS ជាច្រើនគ្រាប់ ដែលសហរដ្ឋអាម៉េរិកធ្លាប់បានផ្តល់ជូន ព្រមទាំងឧបករណ៍បាញ់កាំជ្រួចប្រភេទផ្សេងដែលអ៊ុយក្រែនកំពុងប្រើការពារខ្លួនសព្វថ្ងៃ ក៏ដូចជាគ្រាប់រំសេវសម្រាប់រថយន្តប្រយុទ្ធថ្មើរជើង Bradley កាំជ្រួចHARM អាវុធប្រឆាំងរថក្រោះJAVALIN  ទូកសម្រាប់ជិះក្នុងទន្លេ និងឧបករណ៍ភ័ស្តុភារផ្សេងទៀត”។

គិតទាំងជំនួយចុងក្រោយនេះទៀត សហរដ្ឋអាម៉េរិកសរុបទៅបានផ្តល់ជំនួយផ្នែក​យោធាដល់អ៊ុយក្រែនអស់ប្រមាណជាង ៣០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្រ្គាមថ្ងៃដំបូង៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា