អន្តរជាតិ

ស៊ីជីនពីងសំដែងភាពផ្អែមល្ហែមដាក់ពូទីនក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី

ប្រធានាធិបតីចិនលោកស៊ីជីនពីង បានសំដែងភាពផ្អែមល្ហែមដាក់លោកពូទីនមេដឹកនាំរុស្ស៊ីយ៉ាងខ្លាំង ធ្វើឲ្យអាម៉េរិកខឹងសម្បាក្នុងដំណើរទស្សនកិច្ចនាទីក្រុងមូស្គូដើមសប្តាហ៍នេះ។

លោក Xi បានប្រាប់លោក Putin តាមរយៈអ្នកបកប្រែថា “អរគុណចំពោះការដឹកនាំដ៏រឹងមាំរបស់អ្នក ប្រទេសរុស្ស៊ីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការសម្រេចបាននូវភាពរុងរឿងរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ”។ សម្រង់ប្រសាសន៍លោកស៊ីចំពោះពូទីន “ខ្ញុំប្រាកដថាប្រជាជនរុស្ស៊ីនឹងគាំទ្រអ្នកយ៉ាងខ្លាំងនៅក្នុងការខិតខំដ៏ល្អរបស់អ្នក”។ លោក Xi ក៏បានហៅលោកពូទីនថា “មិត្តសម្លាញ់” របស់ខ្លួនដែរ ខណៈពូទីនបានប្រើពាក្យដដែលនេះទៅវិញជាមួយសមភាគីជាភ្ញៀវផងដែរ។

ប្រធានាធិបតីចិនក៏បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់អ្វីដែលលោកបាននិយាយថា គឺជាការគាំទ្ររបស់លោកចំពោះប្រទេសចិន ហើយបាននិយាយថា ទីក្រុងប៉េកាំងគួរតែមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ។

ជុំវិញទស្សនកិច្ចនេះ សហរដ្ឋអាម៉េរិកបានចាត់ទុកប្រទេសចិនថាមានល្បិចកល បានគាំទ្ររុស្ស៊ីទាំងដែលដឹងហើយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាសម្រេច​ចាប់ខ្លួនលោកពូទីនទៅហើយនោះ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា