សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យសិស្សសាលា៣នាក់រងរបួស

ស្ទឹងត្រែង៖រថយន្តនិងម៉ូតូបានបុកគ្នានៅក្នុងដីក្រុមហ៊ុនផលិតម្សៅដំឡូងមីមួយ បណ្ដាលឱ្យសិស្សសាលា៣នាក់រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ហេតុការណ៍នោះបានកើតឡើងនៅភូមិរិទ្ធីសែនជ័យ២ ស្រុកបុរីអូរស្វាយសែនជ័យ កាលពីល្ងាចថ្ងៃទី២០ ខែមីនា។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចររវាងរថយន្តម៉ាកសាំយ៉ុងផ្លាកលេខភ្នំពេញ 2U-9204 បើកបរដោយឈ្មោះណែង សុខសុវណ្ណ អាយុ២៦ឆ្នាំ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

រថយន្តនេះបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខស្ទឹងត្រែង1C-6524 ជិះឌុបគ្នាចំនួន៣នាក់ បណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ឡើយ វិថី អាយុ១៨ឆ្នាំ ជាសិស្ស រងរបួសធ្ងន់។អ្នករួមដំណើរឈ្មោះ ឆា ស្រីសា ភេទស្រី អាយុ១៩ ឆ្នាំជាសិស្ស រងរបួសនិងម្នាក់ទៀតឈ្មោះ ដែន ជីឈួយ ភេទស្រី អាយុ១៨ឆ្នាំជា សិស្សរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្ត-ម៉ូតូនិងអ្នកបើករថយន្តទៅអធិការដ្ឋាននគរបាលស្រុក​បុរីអូរស្វាយសែនជ័យដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ:សុខុម